ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ចេញដំណើរ​ក្រុម​មេធាវី ជាមួយ​ថវិកា​ចំនួន ២០០០ លាន​រៀល​ដើម្បី​ជួយ​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​ស្ត្រី​

649
ចែករម្លែក
  • 109
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​កណ្តាល​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា សម្តេច​មាន​ថវិកា​ក្នុង​ដៃ​ចំនួន ២.០០០ លាន​រៀល​ហើយ​ដើម្បី​ដំណើរការ​ក្រុម​មេ ធា​វី​របស់​សម្តេច​ដើម្បី​ជួយ​ដល់​ស្ត្រី​ទីទាល់ក្រ និង រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះ​សំ ណា​ល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ​ជាង ១ ម៉ឺន​នាក់​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី ២០ ខែ កុម្ភៈ​នេះ ។​

ស​ម្តេចតេជោហ៊ុនសែន ក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ ម៉ឺននាក់នៅស្រុកអង្គស្នួលខេត្តកណ្តាល នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ២០១៩ ។ (រូបថត កុក គី)

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដោយ​ប្រាប់​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ថា​៖​សម្តេចមាន​ថវិកា​ចំនួន ២.០០០ លាន​រៀល​នៅក្នុង​ដៃ​ដែលជា​ថវិកា​ចូលរួម​របស់​សប្បុរស​ជន (​មិនមែនជា​លុយ​របស់​រាជរដ្ឋាភិបាល​នោះទេ​) សម្រាប់​ដំណើរការ ក្រុម​មេធាវី​របស់​សម្តេច ។ សម្តេច​បាន​ឲ្យ​ដឹងថា​សម្តេច​បានប្រគល់​កិច្ចការ​នេះ​ទៅ​លោក​មេធាវី គី តិច ដើម្បី​រៀបចំ​ក្រុ​មេធាវី​នេះ ដោយ​សម្តេច​បញ្ជាក់ថា ក្រុម​មេធាវី​នេះ​និង​មាន​សមាជិក​ចំនួន ៥០ នាក់ និង​ធ្វើការ​បែងចែក​ទៅ​រាជធានី ខេត្ត ទាំង ២៥ ដោយ​មួយ​ខេត្ត​មាន​មេធាវី ២ នាក់ ។ ក្រុម​មេធាវី​នេះ​និង មាន​ប្រធាន​១ រូប និង អនុប្រធាន​៤ រូប ដើម្បី​ងាយស្រួល​ព្រោះ​យើង​មាន ..​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក គី តិច ជ្រើសរើស​មេធា​វិ​ជា​ស្រី ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ការពារ​ស្ត្រី​រងគ្រោះ ។ ក្នុងនោះ​សម្តេច​បានស្នើ​ឲ្យ​តែងតាំង​ប្រពន្ធ​លោក​អភិបាលខេត្ត​កំពង់ចាម​ដែលជា​មេធាវី​ផងដែរ​នោះ​ជា​អនុ ប្រធាន និង ទទួលបន្ទុក​នៅ​តំបន់​ខេត្តកំពង់ចាម​នោះ​តែម្តង ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ការបង្កើត​មេធាវី​នេះ​គឺ​ក្នុង​គោលបំណង​ជួយ​ដល់​ស្ត្រី​ដែល​កំពុង​រងគ្រោះ​ដោយ​អំពើ​ហឹ​ង្សា និង ការរំលោភបំពាន ព្រមទាំង​ជួយ​ការពារ​ក្តី​ដល់​ស្ត្រី​រងគ្រោះ​ដែល​កំពុង​ជាប់ឃុំ​ឃាំង​លើស​ពេល​កំណត់​ដោយសារតែ​ខ្វះខាត​មេធាវី​និង​ថវិកា​សម្រាប់​ការពារ​ក្តី ។ សម្តេច​ក៏បាន ប្រាប់​ទៅ​កម្មការិនី​ទាំងអស់​ថា​ប្រសិន​ជួប​នូវ​រឿង​អ​យុ​ត្តិ​ធ៌​ម​ណាមួយ​កើតឡើង​ចំពោះ​ខ្លួន កម្មការិនី​ទាំងអស់​អាច​ស្នើ​មក​ក្រុម​មេធាវី​របស់​សម្តេច ដើម្បី​ជួយ ការពារ​ក្តី​និង​ជួយ​រក​យុ​ត្តិ​ធ៌​ម​ជូន​ដោយ​មិន​គិត​ថ្លែ ៕BR


ទីតាំងផ្សាយពាណិជ្ជកម្ម