ចាប់ខ្លួន​ប្រាំបួន​នាក់​ទៀតហើយ​រឿង​គ្រឿងញៀន​ត្រឹមតែ​ពីរ​ថ្ងៃ​

590
ចែករម្លែក
  • 6
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្នុងពេល​ពីរ​ថ្ងៃ​ចាប់​ឃាត់ខ្លួន​មនុស្ស​៩​នាក់​។​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​កាល​ថ្ងៃទី​១៨​កុម្ភៈ​ឃាត់ខ្លួន​២​នាក់​លុះ​ថ្ងៃទី​១៩​ឃាត់​៧​នាក់​ទៀត​។​

​ជន​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ កែវ រដ្ឋា ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៨៧​។ ទី​២-​ឈ្មោះ ជា ច័ន្ទ​ពន្លឺ​ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០​។​ទី​៣​ឈ្មោះ​សៀម​កំសត់​ហៅ​ម៉ន​ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៩០​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ​។​៤-​ឈ្មោះ លី ម៉ា​យ៉ា​ដា​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៩​។

ទី​៥-​ឈ្មោះ កែម ធ​និ​ន្ទ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨​។ ទី​៦-​ឈ្មោះ នួន មេសា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៩​។​ទី​៧-​ឈ្មោះ រី សូ​ទី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥​។ ទី​៨-​ឈ្មោះ សុវណ្ណ និ​ច ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ ។ ទី​៩​ឈ្មោះ​ឡុង​លីដា​ភេទ​ស្រី​ឆ្នាំ​កំណើត​១៩៨៩​។​ពួកគេ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ពេល​ចាប់ខ្លួន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ តា​មីន​ប្រភេទ​ទឹកកក ចំនួន​០៨​កញ្ចប់ ស្មើ នឹង​ទំងន់​២,១​ក្រាម (​ទាំង​សំបក​)​ឧបករណ៍ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​-​ទូរស័ព្ទដៃ​ចំនួន​០៩​គ្រឿង​។​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ ២០១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម