លោក​ប៊ី​ល ហ្គេ​ត បរិច្ចាគ​ភាគហ៊ុន​តម្លៃ ៤,៦ ពាន់​លាន​ដុល្លារ​ទៅ​អង្គការ​សប្បុរសធម៌​

1355
ចែករម្លែក

​លោក ប៊ី​ល ហ្គេ​ត បានផ្តល់​ប្រាក់​ចំនួន ៤,៦ ពាន់​លាន​ដុល្លារ​ដល់​អង្គការ​សប្បុរ​ស​ធម៌​ក្នុងការ​បរិច្ចាគ​ដ៏​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ ២០០០​។​

​គាត់​នៅតែ​ជា​អ្នកមាន​បំផុត​នៅលើ​ពិភពលោក ទោះបីជា​គាត់​បាន​បរិច្ចាគ​ភាគហ៊ុន​ចំនួន ៦៤ លាន​ហ៊ុន នៅក្នុង​ក្រុមហ៊ុន Microsoft ក៏ដោយ​។​

​ភាគហ៊ុន​នេះ​ស្មើនឹង ៥ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់គាត់ ដែល​បច្ចុប្បន្ន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៨៩,៩ ពាន់​លាន​ដុល្លារ​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក​លោក ហ្គេ​ត អាយុ ៦១ ឆ្នាំ​និង​ភរិយា​របស់គាត់ លោកស្រី មេ​លីន​ដា បាន​បរិច្ចាគ​ប្រាក់​ចំនួន ៣៥ ពាន់​លាន​ដុល្លារ​ជា​សាច់ប្រាក់​និង​ភាគហ៊ុន​ដើម្បី​បុព្វហេតុ​សប្បុរសធម៌​នានា​។​

​ការបរិច្ចាគ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែមិថុនា ប៉ុន្តែ​បានប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​សីហា​បន្ទាប់ពី​ឯកសារ​មួយ​បានដាក់​ទៅ​គណៈកម្មការ​មូល​ប​ត្រ​អាមេរិក​។​

​ភាគហ៊ុន​របស់លោក​ហ្គេ​ត​នៅក្នុង​ក្រុមហ៊ុន Microsoft ឥឡូវនេះ​មាន​ត្រឹមតែ ១,៣ ភាគរយ​ប៉ុណ្ណោះ​។ ពីមុនមក លោក​ហ្គេ​ត​បាន​បរិច្ចាគ ១៦ ពាន់​លាន​ដុល្លារ​ជា​ភាគហ៊ុន​របស់ Microsoft ក្នុង​ឆ្នាំ ១៩៩៩ និង ៥,១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០០៕ ដោយ៖ កញ្ញាដាលីស

លោក ប៊ី​ល ហ្គេ​

ទីតាំងផ្សាយពាណិជ្ជកម្ម