ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យ​​នៅ​បង់​ក្លា​ដែស​កើន​ដល់​៦៩​នាក់​

583
ចែករម្លែក
  • 24
    Shares

​មន្ត្រី​អគ្គិភ័យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កុម្ភៈ​ថា មនុស្ស​យ៉ាង​តិច​៦៩​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​នៅ​ប្តុក​ផ្ទះល្វែង​មួយ​ដែលក៏​ប្រើ​ជាឃ្លាំង​ផ្ទុក​សារធាតុ​គីមី​​នៅ​សង្កាត់​ចាស់​នៃ​រដ្ឋធានី​ដា​ក្កា របស់​បង់​ក្លា​ដែស​។​

​មនុស្ស​រាប់​សិប​នាក់​បាន​ជាប់​នៅក្នុង​អាគារ ដោយ​មិន​អាច​គេ​ចេញ​មក​កាន់​វិថី​តូចៗ​ចង្អៀត​ដែល​ណែនណាន់​ដោយ​ចរាច​រណ៍ ខណៈ​សារធាតុ​គីមី​ងាយ​ឆេះ​និង​គ្រាប់​ផ្លាស្ទិ​កបាន​​ផ្ទុះ​ចេញ​ជា​អណ្តាតភ្លើង​។​

​អា​លី អា​មេ​ត ប្រធាន​សេវា​អគ្គិភ័យ​បង់​ក្លា​ដែស បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង ខណៈ​ការ​ស្វែងរ​កំពុង​បន្ត​ធ្វើ​។​លោក​បាន​និយាយថា អគ្គិភ័យ​នេះ​អាច​បង្ក​​ឡើង​ដោយ​ធុង​ហ្គាស​មួយ​មុន​វា​រាលដាល​ដល់​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​។​

​អា​លី បានអោយដឹង​ទៀត​ថា «​មាន​ការកកស្ទះ​ចរាច​រណ៍​ខ្លាំង​ពេល​អគ្គិភ័យ​កើតឡើង​។​វា​រាលដាល់​លឿន​ណាស់​ដែល​មិន​អាច​អោយ​អ្នក​នៅ​ក្នុង​អាគារ​គេចខ្លួន​បាន​»​។​

​ប៉ូលិស​បាន​អោយដឹងថា យ៉ាងតិច​រថយន្ត​២​និង​រទេះ​ឆៃ​កែវ​១០​បាន​ឆេះ​ក្នុង​អគ្គិភ័យ​នេះ​។​

​មន្ត្រី​អគ្គិភ័យ​ម្នាក់​ទៀត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ភ្លើង​បានចាប់ផ្តើម​ឆេះ​នៅ​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ពុធ និង​មាន​ការចូលរួម​ពន្លត់​ដោយ​បុគ្គលិក​អគ្គិភ័យ​ជាង​២០០​នាក់​៕​ដោយ​៖​វាសនា​

រូប​ទូរទស្សន៍​បង្ហាញ​អ្នក​ពន្លត់ភ្លើង​ឡើងជណ្តើរ​ព្យាយាម​បាញ់​ទឹក​លើ​អាគារ​ដែល​កំពុង​ឆេះ

ទីតាំងផ្សាយពាណិជ្ជកម្ម