​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យស្លាប់​ប្ដី​ប្រពន្ធ​របួសធ្ងន់​

588
ចែករម្លែក
  • 386
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​កូរ៉េ​ដឹក​អេតចាយ​បាន​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ប្ដី​ប្រពន្ធ​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ភូមិប​ណ្ណា​ឃុំ​ព្រះពុទ្ធ​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ។​

​សាកសព​ប្តី​មានឈ្មោះ​ឃីម​ពន្លក​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​មាន់​ស្រុកកំណើត​នៅ​ភូមិ​បឹង​ស្នាយ ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម​។​ប្រពន្ធ​មានឈ្មោះ ប៉ូច សឹ​ប​អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​មាន់ មាន​ស្រុកកំណើត នៅ​ភូមិ​ប្រាំង​ខ្លែង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។​

ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាក​ស្រុក​កណ្តាលស្ទឹង​រង់ចាំ​ជនបង្ក​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សាកសព​សមត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូនទៅ​ប្រពន្ធ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុក​បាទី​ខេត្តតាកែវ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម