ក្រសួង​ស្នើ​ផ្តល់​កិច្ចសហការ​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​

826
ចែករម្លែក
  • 210
    Shares

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្នើ​លោក​ឧកញ៉ា​កុក​អាន​ផ្តល់​កិច្ចសហការ​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​បន្ទាប់ពី​លោក​ឧកញ៉ា​និង​ក្រុមហ៊ុន​អាន​កូ​របស់លោក​ឧកញ៉ា​មិនទាន់​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​លិខិត​មុន​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ ។​

​លិខិត​លេខ​១០០៨​សហវ​/​អដ​ផ​ចុះ​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ​លោក​ញាណ ឡេង ជ​.​ឧបនាយករដ្ឋមន្ត្រី​អូន​ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​អនុរដ្ឋលេខាធិការ​-​ជា​ប្រធាន​គណ​:​ក​ម្មា​អិ​ការ​អន្តរក្រសួង​ដោះស្រាយ​ផលប៉ះពាល់ បាន​គោរព​ជម្រាបជូន​លោក​ឧកញ៉ា​កុក អាន អគ្គនាយក​ក្រុមហ៊ុន​អាន​កូ​ថា​:”​សំណើសុំ​ផ្តល់​កិច្ចសហការ​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត ។​

​លោក​និយាយ​ក្នុង​លិខិត​នោះ​បន្តថា​:​ផ្អែក​តាម​ចំណារ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​នោះ​ចុះ​ចុះ​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​គណ​:​កម្ម​ការ​អន្តរក្រសួង​ដោះស្រាយ​ផលប៉ះពាល់​សូម​ស្នើ​ឯកឧត្តម​ឧកញ៉ា​មេត្តា​ចាត់ចែង​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​(​រថភ្លើង​)​ប៉ោយប៉ែត​។​ដើម្បី​ផ្តល់​លទ្ធភាព​អោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ធ្វើការ​រៀបចំ​សាងសង់​ជា​កន្លែង​ចំណតរថយន្ត​,​កន្លែង​ដាក់​ទូរ​កុង​តឺ​ន៍រ​ផ្ទេរ​ទំនិញ​និង​សួនច្បារ​បាន​តាម​ផែនការ​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​ទីតាំង​ស្ថានីយ៍​នេះ​ជា​ស្ថានីយ៍​អន្តរជាតិ​។​

​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២១​ខែកុម្ភ​:​ថា “​ទោះបី​មាន​ចំណារ​ឯកភាព​និង​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្តី​មាន​លិខិត​ពី​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ម្តង​ជា​២​ដង​ក្តី​ក៏​មកទល់​ថ្ងៃនេះ គ្មានអ្វី​កម្រើក​ទេ​។ សំណង់​អីៗ​នៅ​បរិវេណ​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​នៅ​ដដែល ” ៕S/

រូបថត : ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្នើ​ទៀតហើយ​អោយ​លោក​ឧកញ៉ា​កុក អាន​ផ្តល់​កិច្ចសហការ​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​បរិវេណ​ដី​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​, តែ​មកទល់​ថ្ងៃទី​២១​កុម្ភ​:​នេះ អ្វីៗ​នៅ​ដដែល​( រូ​ូ​ប​: ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម