បារាយ​ណ៍សិប្ប​និ​មិ្ម​ត របស់​សម្តេច​ស​ង្ឃរាជ​ទេព វង្ស ចាប់ផ្តើម​បើក​ដំណើរការ​ហើយ​ក្នុង​ទំ​ហំ​ទឹកប្រាក់​៤០​លាន​ដុល្លារ​អាមេរិក​

1333
ចែករម្លែក
  • 392
    Shares

ដោយ:អង្គរតូច​/​សៀមរាប ​៖ ​មជ្ឈមណ្ឌល​វប្ប​ធ​ម៌សន្តិភាព ឬ​(​បារាយ​ណ៍សិប្ប​និ​មិ្ម​ត​) របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បានចាប់ផ្តើម​ដំណើរការ​សាង​សង់​ហើយ បន្ទាប់ពី​គម្រោង​នេះ ជាប់គាំង​អស់​រយៈពេល​៤​ឆ្នាំកន្លងមក​។​

បារាយ​ណ៍​សិប្ប​និ​មិ្ម​ត ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៤០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​នេះ ស្ថិត​នៅជាប់​ព្រំប្រទល់​ភូមិ​ចំនួន​៥ ក្នុង​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប ដែលមាន​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ផ្សារ​ជ្រាវ​។​

ការផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​តំបន់​ទេសចរ​ណ៏​ថ្មី​(​បារាយ​ណ៏​សិប្បនិម្មិត​)​នៅក្នុង​មូលដ្ឋាន​ខាងលើ រហូត​ហ៊ាន​ចំណាយ​ទឹកប្រាក់​ដល់​ទៅ​៤០​លាន​ដុល្លារ​នេះ ត្រូវបាន​អះអាងថា ដោយសា​មូលដ្ឋាន​ខាងលើនេះ​ ជា​ស្រុកកំណើត​របស់​សម្តេច​ស​ង្ឃ​រាជ​ទេព វង្ស ហើយ​ម្យ៉ាងវិញទៀត​ទីនោះ​ជា​ទំនប់ទឹក​ដ៏​ធំ​មួយ ដែល​ងាយស្រួល​ក្នុងការ​បង្កើតជា​ផ្ទៃ​ទឹក​បារាយ​ណ៍ ដ៏​ធំ​ល្វឹងល្វើយ​បាន​។ ក្រៅពីនោះ​សម្តេច​សង្ឃ ក៏​ចង់​បង្កើតជា​តំបន់​ទេសចរ​ណ៍​ថ្មី សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបមុខរបរ​លក់​ដូរ ម្ហូបអាហារ​បន្លែ​ត្រី​សាច់ ដែល​ជា​កសិផល​ដាំ​ដុះ​ក្នុង​មូលដ្ឋាន ដើម្បី​ជីវភាព​រីកចម្រើន ក្នុងខណៈដែល​សម្តេច​ស​ង្ឃ កាន់​តែមាន​ព្រះជន្ម​ជរា និង​មុន​ពេលដែល​សម្តេច ឃ្លាតឆ្ងាយ​ពី​បងប្អូន​កូនចៅ​ក្នុង​មូលដ្ឋាន ដែល​គ្មាន​ថ្ងៃ​ត្រឡប់ក្រោយ​នោះ​។​

លោក​ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ​បាន​បរិយាយ​ថា បារាយ​សិប្បនិម្មិត​ដែល​ផ្តួចផ្តើមឡើង​ដោយ​សម្តេច​ស​ង្ឍ​រាជ​ទេព វង្ស​នេះ ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២​។​ បារាយ​ណ៍​នេះ មាន​ទំ​ហ៊ុ​ដី​២៨៨​ហិកតា ដែល​មាន​​ទទឹង​១០០០​ម៉ែត្រ​និង​បណ្តោយ​២៨០០​ម៉ែត្រ ផ្ទៃ​ទឹក​ផ្នែក​ខាងក្នុង​បារាយ​ណ៍៨០​ហិកតា​។ ខ្នង​បារាយ​ណ៏​មាន​កំពស់​៤​ម៉ែត្រ មាន​ទទឹង​១០០​ម៉ែត្រ​ផ្នែក​ខាងត្បូង និង​៥០​ម៉ែត្រ​ខាងលិច​ ​ខាងកើត​ និង​ខាងជើង ឯ​ខ្នង​បារាយ​ណ៍ខាងលើ​ត្រូវ​ចាក់​បេតុង និង​មាន​ទ្វារ​ទឹកមុខ​៤​ម៉ែត្រ​ចំនួន​ពីរ សម្រាប់​បង្ហូរទឹក​យកទៅ​ស្រោចស្រព ស្រូវប្រាំង​៤០០​ហិកតា​នៅ​ផ្នែក​ខាងក្រោម​។

ក្រៅពីនោះ​ក៏មាន​សាងសង់​ជា​សាលារៀន មន្ទី​ពេទ្យ ភោជនីយដ្ឋាន ចំណតរថយន្ត រួមទាំង​តូប​លក់ដូរ​ផ្សេងៗ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មាន​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​សម្រាប់​លម្អរ​ក្នុង​តំបន់​ទេសចរ​ណ៍​ថ្មី​មួយ​នេះ​។ ចំណែកឯ​នៅ​ចំ​កណ្តាល​ផ្ទៃ​ទឹក​បារាយ​ណ៍​ដែលមាន​កំពស់​៥​ម៉ែត្រ គឺមាន​កោះ​មួយ​ឈ្មោះថា កោះ​អរុណសួស្តី មាន​ទំ​ហ៊ុ​៤​ហិកតា និង​មាន​សង់​ជា​ប្រាសាទ​កំពស់​៨១​ម៉ែត្រ អមដោយ​ចម្លាក់​ក្បាច់​សំបក​ផ្កាឈូក ហើយក៏​មាន​សង់​ជា​សាលាឆទាន​ព​ទ្ធ័​ជុំវិញ​កោះ​និង​មាន​គូរ​ជា​រូបគំនូរ​ប្រវត្តិសាស្ត្រ​ផងដែរ​។

លោក​បន្តថា ការជីក​បារាយ​ណ៍​គឺ​ទុក​គម្លាត​ពី​ខ្នង​២០០​ម៉ែត្រ និង​ជីក​ដូចជា​ជណ្តើរ​ចំនួន​៣​កាំ ទី​១​ជម្រៅ​១​ម៉ែត្រ​ចម្ងាយ​១០​ម៉ែត្រ ទី​២​ជម្រៅ​២​ម៉ែត្រ​ចម្ងាយ​៤០​ម៉ែត្រ​និង​ទី​៣​ជម្រៅ​៥​ម៉ែត្រ​ចម្ងាយ​៤០០​ម៉ែត្រ​។​ ធ្វើ​របៀបនេះ​គឺជា​ការងាយស្រួល​ដក់​ការកំសាន្ត​របស់​ភ្ញៀវ​គ្រប់រូប ដែល​ចង់​ចុះ​ហែល​លេង​ទាំង​រដូវប្រាំង​និង​វស្សា​។ ​ឯ​ផ្លូវ​ចូលទៅ​កាន់​តំបន់​ទេសចរ​ណ៍​ថ្មី​នេះ​មាន​ចំនួន​២​ខ្សែ​ទី​១​តាម​ចំណុច​ផ្សារ​ជ្រាវ ទី​២​ចំណុច​ព្រំប្រទល់​ឃុំ​ក​ណ្តែ​ក ​និង​ផ្លូវ​ចេញ​មួយ​ខ្សែ​ផ្សេងទៀត​តាមផ្លូវ​ពន្ធនាគារ​។​
លោក​ចៅសង្កាត់​បន្តថា ដី​អាងទឹក​នំ​នប់​ទឹក​ជ្រាវ ដែល​បាន​សាងសង់​ជា​បារាយ​សិប្បនិម្មិត​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រទាន​ថ្វាយ​ជូន​សម្តេច​ស​ង្ឍ​រាជ​ទេព វង្ស ដើម្បី​បង្កើតជា​តំបន់​ទេសចរ​ណ៍​ថ្មី ដោយ​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​សហគម​បឹង​ពារាំង​ជា​អ្នក​កសាង បន្ទាប់ពី​មានការ​ឯកភាព​ពីសា​លា​ក្រុង​និង​សាលាខេត្ត​សៀមរាប រួម​ទាំង​​មានការ​អនុញាតិ​ច្បាប់ ពី​គ្រប់​ស្ថាប​ន័​និង​ក្រសួង​ពាក់ ព​ន្ធ័​រួចហើយនោះ​។

លោក​បាន​បន្ថែមថា ការដែល​គម្រោង​នេះ​ត្រូវ​ជាប់គាំង​រយៈពេល​៤​ឆ្នាំ​មកនេះ ក៏​ព្រោះតែ​បញ្ហា​ថវិការ​។ លុះ​ក្នុងពេល​ថ្មីៗ​នេះ សម្តេច​សង្ឃ​មាន​ព្រះបន្ទូល​ថា​( ត្រូវ​ចេះ​យក​ស្លឹកត្នោត​ទៅ​ខ្ចប់​ស្ករត្នោត​)​ទើប​ហៅថា​ជាការ​អ​ភ​វ​ឌ្ឍ​ន៍។ ចំណុច​នេះ​អាជ្ញាធរ​មូលដ្ឋាន រួមទាំង​សហគម​ន៏ បានសម្រេច​ដោះដូរ​អាច​ម៍​ដី បាត​បារាយ​ណ៍​ចំនួន​១០​ហិកតា ដើម្បី​យកមក​ចាក់​ធ្វើ​ទំនប់​ខ្នង​បារាយ​ណ៍ និង​យក​ទុន​ខ្លះ​បន្ត​ការអភិវឌ្ឍ​​។ ក្រៅពីនោះ​សម្តេច​សង្ឃ ក៏មាន​គម្រោង​ឃ្វៀល​ដី​មួយចំនួន​ដើម្បី​យក​ថវិការ​ខ្លះ អភិវឌ្ឍ​ន៍​លើ​គម្រោង​ឲ្យ​រួចរាល់​នៅ​អំឡុង​ឆ្នាំ​២០២២​ខាងមុខនេះ​។​

លោក​ចៅសង្កាត់​ជ្រាវ​បញ្ជាក់ថា ជាមួយនិង​គម្រោង​អភិវឌ្ឍ​ន៍​តំបន់​ទេសចរ​ណ៍ថ្មី​ (​រា​បាយ​ណ៏​សិប្បនិម្មិត​)​នេះ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ បាន​សម្តែង​ការ​សាទរ​និង​ត្រេកអរ​យ៉ាង​ពន់ពេក ដោយ​ពួកគាត់​រំពឹងថា នឹងមាន​ឱ​កាស​រក​ចំណូល​ប្រចាំ​គ្រួសារ តាមរយៈ​មរតក​ថ្មី​ដែលជា​ស្នាដៃ​របស់​សម្តេច​សង្ឃ​។​

ចំណែក​លោក​គង់ មង្គល ប្រធាន​សហគម​ន៏​ប្រើប្រាស់​ទឹក​ទំនប់​ជ្រាវ ក៏បាន​លើក​ឡើង​ថា ជាការ​ពិតណាស់​ដែល​ខាង​សហគម​ន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ដៃគ្នា​កសាង​គម្រោង​​នេះ តាម​រូបមន្ត​(​យក​ស្លឹកត្នោត​ទៅ​ខ្ចប់​ស្ក​ត្នោត​) នេះ​ក៏​ព្រោះតែ​យើង​មិនទាន់មាន​ដៃគូរ​សហការ​។ ប៉ុន្តែ​ក្រោយពេល​យើងរ​កដៃ​គូរ​សហការ​បាន យើង​នឹង​អនុវត្ត​គម្រោង​តាម​ស្ថានភាព​ជាក់ស្តែង​។ លោក​បន្តថា បារាយ​ណ៍​សិប្បនិម្មិត​នេះ ជា​តំបន់​ទេសចរ​ណ៍​ថ្មី​មួយទៀត ក្រោម​ការផ្តួចផ្តើម​និង​អភិវឌ្ឍ​ន៏​របស់​សម្តេច​សង្ឃ​ទេព​វង្ស​។​អ្នកទេសចរ​ណ៏​ទាំងអស់ ក្រោយពេល​ទស្សនា​ប្រាសាទបុរាណ និង​តំបន់​រមណីយដ្ឋាន​ផ្សេងៗ​អាច​ចូលមក​ទស្សនា​បារាយ​ណ៏​នេះ និង​បន្តទៅ​ទស្សនា​សត្វ​ស្លាប​ទឹក ធម្មជាតិ​ព្រៃ​លិច​ទឹក នៅ​សហគម​ន៏​ទេសចរ​ណ៏​វ​ប្បធ​ម៏​បឹង​ពារាំង បន្តទៀត​តាមផ្លូវ​និង​ច្រក​ចូ​ល​តែមួយ​។

លោក​បន្តថា ការបង្កើត​បារាយ​ណ៍នេះ ក្រៅពី​ទាក់ទាញ​ទេសចរ​ណ៍ គឺអាច​រក្សា​ទឹក​ដើម្បី​ស្រោចស្រព​កសិផល​របស់​ព​ល​រដ្ឋ បង្កើន​ចំណូល​ដល់​ពលរដ្ឋ ក៏ដូចជា​ការកាត់បន្ថយ ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ផងដែរ​។

យោងតាម​ការបរិយាយ​របស់លោក​ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ និង​លោក​គង់ មង្គល ប្រធាន​សហគម​ន៏​ប្រើប្រាស់​ទឹក​ទំនប់​ជ្រាវ គេ​រំពឹងថា នឹងមាន​តំបន់​ទាក់ទាញ ប្រវត្តិសាស្ត្រ ដ៏​លេចធ្លោ ថ្មី​មួយទៀត សម្រាប់​ខេត្ត​ទេសចរ​ណ៍សៀមរាប​អង្គរ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ