មេដឹកនាំ​រុស្ស៊ី គំរាម​វាយប្រហារ​ដោយ​មី​ស៊ី​ល​ថ្មី​លើ​ទីតាំង​នៃ​ប្រទេស​លោកខាងលិច​

672
ចែករម្លែក
  • 281
    Shares

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​គំរាម​ដាក់ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​ទីក្រុង​ទាំងឡាយ​នៃ​ក្រុម​ប្រទេស​លោកខាងលិច ។ លោក​បាន​និយាយ​ដូចនេះ​នៅពេលដែល​​លោក​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេស​ជាតិ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​ដើម្បី​ទ្រោល​ប្រជាប្រិយភាព​របស់​លោក​ដែល​កំពុង​ធ្លាក់ចុះ​។​

​ប៉ុន្តែ ខណៈពេលដែល​លោក​បាន​បង្កើន​សំឡេង​ប្រឆាំង​ប្រទេស​លោកខាងលិច​នោះ លោក​បាន​និយាយ​ទៅកាន់​ប្រជាជន​រុស្សី​ដោយ​សន្យាថា​នឹង​ធ្វើឱ្យ​មាន​ជីវភាព​ល្អ​​ប្រសើរឡើង​។​

​មេដឹកនាំ​រុស្ស៊ី​យូរ​ឆ្នាំ​នេះ​បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​ដាក់​ពង្រាយ​មី​ស៊ី​ល​ថ្មី​នៅ​ទ្វីប​អឺរ៉ុប​បន្ទាប់ពី​អាមេរិក​ប្រកាស​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​សម័យ​សង្គ្រាម​​ត្រជាក់​ដោយ​និយាយ​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នឹង​ចាត់ទុក​ថា​” វា​ជា​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​” ។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា ” ខ្ញុំ​កំពុង​និយាយ​បញ្ហា​នេះ​យ៉ាង​ច្បាស់​ហើយ​បើក​ចំហ​ថា រុស្ស៊ី​នឹង​បង្ខំចិត្ត​ដាក់ពង្រាយ​អាវុធ​ដែល​អាច​ត្រូវ​ប្រើ​… ប្រឆាំង​ប្រទេស​ដែល​ធ្វើ​​សេចក្តីសម្រេច​ដែល​នៅ​ពីក្រោយ ប្រព័ន្ធ​មី​ស៊ី​ល​ដែល​គំរាមកំហែង​ដល់​យើង​។​

​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​បាន​ធ្វើឱ្យ​មាន​ការភ័យខ្លាច​អំពី​ការ​ប្រណាំងប្រជែង​សព្វាវុធ​នៅពេលដែល​ពួកគេ​បាន​ប្រកាស​កាលពី​ដើមឆ្នាំ​នេះ​ថា​ពួកគេ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​​អាវុធ​នុយក្លេអ៊ែរ​កម្រិត​មធ្យម​ដែល​ជា​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៧​ដែល​បាន​កំណត់​កម្រិត​មី​ស៊ី​ល​រយៈ​មធ្យម​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​អ្នក​ទី​មួយ​ដែល​ប្រកាស​ការដកខ្លួន​ចេញ​របស់​ខ្លួន​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ថា​បាន​អភិវឌ្ឍ​អាវុធ​ថ្មី​ដែល​រំលោភ​លើ​សន្ធិសញ្ញា​នេះ​​ប៉ុន្តែ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​ពុធ​បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​អាមេរិក​នេះ​ដោយនិយយា​ថា “​វា​ហួស​ឆ្ងាយ​ពី​ការពិត​” ៕​ដោយ​៖​សុខា​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ