រថយន្ត​ទួរីស​ចត​ចោល​ឆ្លង​ចរន្ត​អគ្គិសនី ផ្អើ​ល​ប្រជាពលរដ្ឋ​ជួយ​បាញ់​ទឹក​ពន្លត់​

513
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ​: រថយន្ត​ទួរីសដឹក​អីវ៉ាន ចត​ទុកចោល ក្នុង​វិហា ចាម​ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គីសនី បណ្តាល​ឲ្យ​ឆេះ កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ យក​ម៉ូតូ​ទឹក​ចេញ​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង១០​ព្រឹក ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំណុច​ក្នុង​វិហា ចាម ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ប្រភពពី​អ្នកឃើញ​ហេតុ​ការ​បាន​ប្រាប់​ឲ្យ ដឹងថា​នៅមុន​ពេល​កើ​ត​ហេតុ គេ​ឃើ​ញ​មាន​រថយន្ត​ទួរីស មួយគ្រឿង​ម៉ាក Hyundai ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ ពាក់​ស្លាក​លេខ កំពង់ចាម 2A-3684 បាន​ដឹក​អីវ៉ាន​ពី​ខេត្តស្ទឹងត្រែង ដោយបាន​ចត​ទុកចោល​នៅក្នុង​វិហា​ចាម ហាលថ្ងៃ។ ស្រាប់​តែមាន​ផ្សែង​ហ៊ុយ​ចេញពី​ក្នុង ម៉ា​ស៊ីន រថយន្ត​បង្កឲ្យមាន​ការ​ភ្ញាក់​ផ្អើល ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើ​ត​ហេតុ និង កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បានចេញ​អន្តរាគមន៍​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម