មន្ត្រី​សង្ឃៈ ការពង្រឹង​វិន័យ​គឹជា​កិច្ចការ​ចម្បង​សម្រាប់​ការ​ប្រ​ឡ​បាក់​ឌុប​សាលា​បាលី​

783
ចែករម្លែក
  • 1
    Share

ដោយៈ មេសា​/​ភ្នំពេញៈ ព្រះ​ភិក្ខុ លន់ សុគន្ធា ប្រធាន​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​ជាតិ បាន​អះអាង​អំពី​ការ​រឹតបន្តឹង​វិន័យ​សម្រាប់​ការប្រឡង​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប​សាលា​បាលី​ថា ការ​រឹតបន្តឹង​បទបញ្ជា​ទូទៅ នៅតែ​ជា​កិច្ចការ​ចម្បង​សម្រាប់​ការប្រឡង​នេះ ក៏ដូចជា​ការប្រឡង​ផ្សេងៗ​ទៀត នៃ ពុទ្ធិកសិក្សា​ដែរ ។ ប្រសិនបើ​ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្ត​ខុស ឬ បំពា​លើ​បទបញ្ញត្តិ នៃ ការប្រឡង មិន​ថា បេក្ខសមណៈ បេក្ខជន បេ​ក្ខ​នារី ឬ ជា​មន្ត្រី​ប្រឡង​ក៏ដោយ គ្មាន​ឡើយ​ការលើកលែង ឬ យោគយល់ ពោល​ពួកគេ​នឹង​ត្រូវតែ​ទទួលខុសត្រូវ​ទៅតាម​ប្រភេទ​ទោសានុទោស​របស់​ពួកគេ​គ្រប់​ករណី​ទាំងអស់


​ការប្រឡង​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប​សាលា​បាលី ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃទី ២១ , ២២ និង ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ហើយ​ការប្រឡង​នៅ​ឆ្នាំនេះ​មាន​បេក្ខសមណៈ បេក្ខជន បេ​ក្ខ​នារី សរុប ៤១៥ អង្គ និង នាក់ ដោយ​ធ្វើឡើង​នៅក្នុង​មណ្ឌល​តែ ១ គឺ​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត នា​រាជធានី​ភ្នំពេញ ។ ចំនួន​បេក្ខសមណៈ បេក្ខជន និង បេ​ក្ខ​នារី​ឆ្នាំនេះ គឺ​ថយចុះ​ចំនួន ៤៩ អង្គ និង នាក់ បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំទៅ​ម៉ិ​ញ ។​


​ការពិតទៅ រាល់​ការប្រឡង​ក្របខណ្ឌ​ពុទ្ធិកសិក្សា មិនដែល​មានរឿង​អាស្រូវ​ដូច​ជាការ​សូកប៉ាន់ ឬ បើកចាក់​ព្រី​យ៉ុង​ជាដើម​ឡើយ ប៉ុន្តែ​អ្នកពាក់ព័ន្ធ​ទាំងឡាយ នៅតែ​យកចិត្តទុកដាក់​លើ​ការអនុវត្ត​បទបញ្ជា នៃ ការប្រឡង​ដដែល ហើយ​សញ្ញាបត្រ​នៅ​ពុទ្ធិកសិក្សា​គ្រប់​ភូមិ​សិក្សា ក៏​សុទ្ធតែ​មានតម្លៃ​ស្មើគ្នា​ទៅនឹង​សញ្ញាបត្រ នៃ ភូមិ​សិក្សា​ទូទៅ​របស់​គ្រហស្ថ​ដែរ ។​


​ចំណែក​វិញ្ញាសា​វិញ គឺមាន​ដូចគ្នា​ទាំងអស់​ទៅនឹង​ការប្រឡង​របស់​សាលា​ចំណេះដឹង​ទូទៅ​របស់​គ្រហស្ថ ប៉ុន្តែ​បន្ថែម​ដោយ​មុខវិជ្ជា​ផ្នែក​សាសនា ដូចជា ភាសាបាលី ភាសាសំស្ក្រឹត ព្រះ​វិន័យ និង ព្រះ​អភិធម្ម ជាដើម ។​


​ចំណុច​គួរឱ្យកត់សម្គាល់​មួយទៀត​នោះ​គឺថា រាល់​ការប្រឡង​ទាំងអស់ នៃ ក្របខណ្ឌ​ពុទ្ធិកសិក្សា គឹ​សុទ្ធតែ​ត្រូវបាន​ផ្គត់ផ្គង់​ចង្ហាន់​ដល់​បេក្ខសមណៈ ព្រោះ​បេក្ខសមណៈ ពិបាក​ក្នុង​ការរក​ចង្ហាន់​រៀងៗ​អង្គ មិន​ដូចជា​គ្រហស្ថ​ឡើយ ដោយ​ក្នុង​មួយអង្គ​គិត​ជា​មធ្យម​តម្លៃ​ប្រមាណ​ជា ១៥.០០០ រៀល​សម្រាប់​ចង្ហាន់​បេក្ខសមណៈ​មួយអង្គ ហេតុនេះ​ព្រះមហា​សមណៈ លន់ សុគន្ធា បាន​មាន​ព្រះ​ថេរ​ដីកា​អំពាវនាវ​ដល់​សប្បុ​រស​ជន​ពី​គ្រប់​ទិសានុទិស មេត្តា​ទាក់ទង​ទៅ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ដែលមាន​ទីតាំងនៅ​ខាងត្បូង​ក្រសួង​ធម្មការ និង សា​នា ឬ ផ្នែក​អាគ្នេយ៍ នៃ ព្រះបរមរាជវាំង ប្រសិនបើ​មានបំណង​ចង់​ចូលរួម​ឧបត្ថម្ភ​ចង្ហាន់ ដល់​បេក្ខសមណៈ នៃ ការប្រឡង​នេះ ឬ ប្រឡង​ផ្សេងៗ​ទៀត ៕ Kh

ទិដ្ឋភាព នៃ ការប្រឡង​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប​សាលា​បាលី ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម