ផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី​ការអនុវត្តន៍​រប​បស​ន្តិ​សុខ​សង្គម​ ​

522
ចែករម្លែក
  • 16
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃ​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​ព្រះវិហារ​ក្រោម​អធិបតីភាព​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី​ការអនុវត្តន៍​រប​បស​ន្តិ​សុខ​សង្គម​។​ជាមួយ​នោះ​ក៏បាន​ប្រគល់​ទទួល​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)​ជូន​ដល់​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​ក្រុង​-​ស្រុក​និង​មន្ត្រី​កិច្ចសន្យា នៅ​សាលាខេត្ត​ព្រះវិហារ​។​

​ថ្លែង​ក្នុង​ពិធី​នេះ​អភិបាលខេត្ត​មានប្រសាសន៍ថា​:​ក្រោម​ការដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​យើង​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សកម្មភាព​គាំពារ​សង្គម​នានា​ក្នុង​គោលបំណង​កសាង​ធនធានមនុស្ស​។​

លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក៏​ដូច​មន្ត្រីរាជការ​តាមរយ​:​ការដាក់ចេញ នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១៦- ២០២៥) ដែល​ផ្តោត​សំខាន់​លើ​សសរស្តម្ភ​ចំនួន ២​។​គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម (​សោធន ការថែទាំ​សុខភាព ហានិភ័យ​ការងារ នីតិកម្ម និង​ពិការភាព​)​។​

​លោក​អភិបាលខេត្ត​បាន​ស្នើឱ្យ​ភ្នាក់ងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បង្កើន​នូវ​យន្តការ​ត្រួតពិនិត្យ​តាមដាន​លើ​ការអនុវត្ត​គោលនយោបាយ​គាំពារ​នៃ​ការអនុវត្ត​របស់​មន្ត្រី​សុខាភិបាល​ពេទ្យ​ជំនាញ​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មណ្ឌល​សុខភាព​រដ្ឋ ធ្វើយ៉ាងណា ធានាបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ប្រកប ដោយ​ប្រសិទ្ធភាព ចីរភាព​និង​បរិ​យា​ប័ន្ន​។​

​សូមបញ្ជាក់ថា​៖ ប័ណ្ណ (​ប​.​ស​.​ស​) ចំនួន ៣០៨​ប័ណ្ណ ត្រូវបាន​ចែកជូន​ដល់​មន្ត្រីរាជការ​សាលាខេត្ត ក្រុង​-​ស្រុក និង​មន្ត្រី​កិច្ចសន្យា​ទូទាំង​ខេត្តព្រះវិហារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម