ចាប់ខ្លួនបាន​ហើយ ជនដៃដល់​សម្លាប់​ឪ​ក្មេក រួច​រត់គេចខ្លួន​

692
ចែករម្លែក
  • 87
    Shares

​ដោយ​: អង្គរតូច / សៀមរាប​: ជនដៃដល់​ដែល​កាប់​ឪពុក​ក្មេង​ឲ្យ​ដួល​ស្លាប់ ក្នុង​ថ្លុកឈាម ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ នៅ​រសៀល​ថ្ងៃទី​២១​កុម្ភៈ​នេះ​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ជនដៃដល់​ត្រូវ​ចាប់ខ្លួនបាន​នៅ​ចំណុច​ភូមិ​គោក​ថ្លា​ត ឃុំ​សរ​ស្ត​មរ ស្រុក​ពួក​។ ប្រតិបត្តិការ​នេះ មាន​កម្លាំងចម្រុះ នគរបាល​ស្រុក​ពួក ស្រុក​អង្គរជុំ អាវុធហត្ថ និង​ប្រជា​ការពារ​។ លោក​អធិការ​បន្តថា ជនសង្ស័យ​មានឈ្មោះ​សាន ចិក អាយុ​៦៥​ឆ្នាំ ពេលនេះ ស្ថិតនៅ​អធិការនគរបាល​ស្រុក​ពួក កំពុង​សាកសួរ​ដើម្បី​បន្ត​និតិ​វិធី​។

​សូមបញ្ជាក់ថា កាលពី​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃទី​១៩​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩ នៅ​ភូមិ គោក​ត្របែក ឃុំ គោក​ដូង ស្រុក​អង្គរជុំ ជនដៃដល់​បាន​កាប់​ឪ​ក្មេក​3​កាំបិត​ខ្វែវ​អោយស្លាប់​ក្នុង​ថ្លុកឈាម ព្រោះតែ​ជម្លោះ​ប្តី​ប្រពន្ធ ហើយ​ឪ​ក្មេក​ស្តីបន្ទោស​។​

​អធិការនគរបាល​ស្រុក​អង្គរជុំ គឺ​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​ដោយ​ចេតនា កើត​ឡើងលើ​ជនរងគ្រោះ ឈ្មោះ ផន ប្រេ​ម ភេទ ប្រុស អាយុ​៨៥​ឆ្នាំ នៅ​ភូមិ កកើត​ហេតុ​ខាងលើ​។ ដែល​បង្ក​ឡើ​ដោយ​ជនសង្ស័យ​ជា​កូនប្រសារ​ឈ្មោះ សាន ចិក ភេទ ប្រុស​អាយុ ៦៥ ឆ្នាំ​។ ពេល​កាប់​រួចហើយ​ក៍បាន​រត់គេចខ្លួន​ទៅ​ទិស​ខាង​ត្បួ​ង​ឈៀង​ខាងកើត​បាត់ស្រមោល​។​លោក​បន្តថា​ជនសង្ស័យ​ឈ្មោះ សាន ចិក បាន​ទាស់​គ្នា​ជាមួយ​ប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំ​។ ព្រោះ​ជនសង្ស័យ​នេះ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ដោយ​ចាប់​ប្រពន្ធ​ដាក់​ក្នុងផ្ទះ​បិទទ្វារ​ជិត​។ លុះ​ប្រ​ន​ព្ធ​បាន​លោត​ចុះពីលើផ្ទះ ហើយ​ឪពុកក្មេក ស្ដីបន្ទោស ជនសង្ស័យ​ក៏​ទាញ​កាំបិត​ខ្វែវ កាប់​លើ​ជនរងគ្រោះ​ចំនួន​៣​ខ្វែវ កាប់​ចំក្បាល​ផ្នែក​ខាងឆ្វេង​មួយ​ខ្វែវ ចំ​ផ្នែក​ខាងមុខ​មួយ​ខ្វែវ និង កាប់​ចំ​ស្មា​ខាងស្ដាំ​មួយ​ខ្វែវ​ទៀត បណ្ដាលអោយ​ដួល​ស្លាប់​នៅមុខ​ផ្ទះ​តែម្តង​។ ពេល​កាប់​ហើយ​ជនសង្ស័យ​រត់​កេ​ច​ខ្លួន​ទៅ​ទិស​ខាងត្បូង​ឈៀង​ខាងកើត​បាត់ទៅ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម