កូរ៉េខាងជើង​ស្នើ​អង្គការសហប្រជាជាតិ​ជួយ​ដោះស្រាយ​កង្វះខាត​ស្បៀងអាហារ​

665
ចែករម្លែក
  • 20
    Shares

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កុម្ភៈ​ថា​កូរ៉េ​ខាងជើង​បាន​ស្នើ​ទីភ្នាក់ងារ​ជំនួយ​អង្គការសហប្រជាជាតិ​ឱ្យ​ជួយ​ដោះស្រាយ​វិបត្តិ​​ស្បៀង​អាហារ​ដែល​កើតមាន បន្ទាប់​ពី​តួលេខ​បាន​ព្យាករណ៍​ការធ្លាក់ចុះ​ផល​ដំណាំ​ស្រូវ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា​ខ្លួន​កំពុង​ប្រឈម​មុខ​ការខ្វះខាត​ស្បៀង​ចំនួន​១,៤​លាន​តោន​នៅ​ឆ្នាំ​នេះ ដោយ​រួមទាំង​ការខ្វះខាត​ស្រូវ ស្រូវ​សាលី​ ដំឡូង​និង​សណ្ដែក​។​

​លោក Stephane Dujarric អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ បាន​និយាយថា​រដ្ឋាភិបាល​នេះ​បាន​ស្នើសុំ​ជំនួយ​ពី​បណ្តា​អង្គការ​មនុស្សធម៌​អន្តរជាតិ​ដែល​មាន​វត្តមាន​នៅក្នុង​​ប្រទេស​នេះ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ស្ថានភាព​សន្តិសុខ​ស្បៀង ” ។​

​លោក​បាន​និយាយថា​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​កំពុង​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ដើម្បី​ចាត់វិធានការ​ឆាប់ៗ​ដើម្បី​ដោះស្រាយ​តម្រូវការ​ជំនួយ​​មនុស្សធម៌​។​

​ប្រជាជន​កូរ៉េ​ខាងជើង​ប្រហែល​១០,៥​លាន​នាក់ ឬ​ស្មើនឹង​៤១​ភាគរយ​នៃ​ប្រជាជន​សរុប កំពុង​ត្រូវការ​ជំនួយ​ស្បៀអាហារ ។ នេះ​បើ​យោង​តាម​តួលេខ​របស់​អង្គការ​សហ​ប្រជា​​ជាតិ​។​

​ការអំពាវនាវ​ពី​រដ្ឋាភិបាល​នេះ​បាន​កើតឡើង​នៅមុន​កិច្ច​ជំនួប​កំពូល​មួយ​នៅ​សប្តាហ៍​ក្រោយ​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ដើម្បី​ព្រមព្រៀង​ជា​ជំហានៗ​ក្នុង​ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​៕​ដោយ​៖​សុខា​/sn

អ្នកបើករថយន្ត​កូរ៉េខាងត្បូង​ពិនិត្យមើល​បាវ​ម្សៅ​អាហារ​ដែល​ដឹក​ទៅ​កូរ៉េខាងជើង​នៅ​មុន​ពេល​ឆ្លងកាត់​ព្រំដែន​នៅ​ទីក្រុង​Paju ប្រទេស​កូរ៉េខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម