តុលាការ​ជាន់ខ្ពស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវបាន​វាយប្រហារ​ដោយ​ឧទ្ធម្ភាគចក្រ​ប៉ូលិស​

1197
ចែករម្លែក

ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៧ មិថុនា​ថា ឧទ្ធម្ភាគចក្រ​ប៉ូលិស​មួយគ្រឿង បាន​វាយប្រហារ​លើ​តុលាការ​ជាន់ខ្ពស់​នេះ​នៅ​ទីក្រុង​កា​រ៉ា​កាស ប៉ុន្តែ គ្រាប់បែកដៃ​មួយគ្រា​ប់​​ដែល​ចោល​ទៅលើ​អគារ​តុលាការ​នោះ មិនបាន​ផ្ទុះ​ទេ​។​

​ដោយនិយាយ​នៅតាម​ទូរ​ស្សន៍​រដ្ឋ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា អាយុ​៥៤​ឆ្នាំ ដែល​បាន​កំពុង​ប្រឈម​ការតវ៉ា​ប្រឆាំង​អស់​រយៈពេល​៣​ខែ និង​ប្រឈម​ការរិះគន់​ខ្លាំង​ពី​ក្រុមមន្ត្រី​មួយចំនួន​ក្នុង​រដ្ឋាភិបាល​របស់លោក​ផងដែរ​នោះ បាន​និយាយថា “​កងទ័ព​ពិសេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវបាន​បញ្ជូន​ទៅកាន់​ទីនោះ បន្ទាប់ពី​ក្រុម​ភេរ​វករ ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​”៕ ​ដោយ ៖សុខា

ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម