​អាជ្ញាធរ​សុំ​មន្ត្រី​ថ្នាក់ក្រោម​បង្កើន​ការពិនិត្យ​តាមដាន​កិច្ចការ​សង្គម​ឱ្យមាន​ប្រសិទ្ធភាព​

471
ចែករម្លែក
  • 12
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ជាអធិបតីក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី​ការអនុវត្តន៍​រប​បស​ន្តិ​សុខ​សង្គម​និង​ពិធី​ប្រគល់​ទទួល​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​សស​)​ជូន​ដល់​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​ក្រុង​ស្រុក​និង​មន្ត្រី​កិច្ចសន្យា​នៅ​សាលាខេត្ត​ព្រះវិហារ​លើសពី​នេះ​ទៅទៀត​។​

​លោក​អភិបាល​បាន​ស្នើឱ្យ​ភ្នាក់ងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម​បង្កើន​នូវ​យន្តការ​ត្រួតពិនិត្យ​តាមដាន​លើ​ការអនុវត្ត​គោលនយោបាយ​គាំពារ​នៃ​ការអនុវត្ត​របស់​មន្ត្រី​សុខាភិបាល​ពេទ្យ​ជំនាញ​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មណ្ឌល​សុខភាព​រដ្ឋ ធ្វើយ៉ាងណា ធានាបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ប្រកប ដោយ​ប្រសិទ្ធភាព ចិ​រ​ភាព និង​បរិ​យា​ប័ន្ន​។​

​សូមបញ្ជាក់ថា​៖ ប័ណ្ណ​(​ប ស ស​) ចំនួន ៣០៨​ប័ណ្ណ ត្រូវបាន​ចែកជូន​ដល់​មន្ត្រីរាជការ​សាលាខេត្ត ក្រុង ស្រុក និង​មន្ត្រី​កិច្ចសន្យា​ទូទាំង​ខេត្តព្រះវិហារ​ផងដែរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ