បូកសរុប​ក្រុមការងារ​ត្រួតពិនិត្យ និង​រៀបចំ​សោភ័ណភាព នៅ​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ​

548
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ និង​រៀបចំ​សោភ័ណភាព នៅ​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

​នៅក្នុង​កិច្ចប្រជុំ​នេះ​ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ស្នងការរង​នគរបាល​ខេត្ត លោក​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក​ប្រធាន​ទី​ស្នាក់​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។

​សូមបញ្ជាក់ថា ដោយ​ពិនិត្យឃើញ​ពី​ស្ថានភាព​អនាម័យ បរិស្ថាន រួម​និង​សោភ័ណភាព​សួនច្បារ នៅ​ចំណុច​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត នាបច្ចុប្បន្ន​នេះ ហាក់​នៅ​ពុំទាន់​មាន​លក្ខណៈ​សមស្រប ស្រស់ស្អាត​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ចេញចូល​ព្រំដែន លោក​អភិបាលខេត្ត បានសម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត ចុះ​ធ្វើការ​សិក្សា និង​លើក​គម្រោង​រៀបចំ​កែលម្អ​សោភ័ណភាព ធ្វើ​ទីតាំង​សួនច្បារ​ខាងលើនេះ​ឡើងវិញ ដើម្បី​មិន​ត្រឹមតែ​ក្នុងន័យ​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​លើកកម្ពស់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម