កងទ័ព​អាមេរិក​២០០​នាក់​បន្ត​ស្ថិតនៅ​ស៊ី​រី​បន្ទាប់ពី​ការដក​កងទ័ព​ចេញពី​ប្រទេស​នេះ​

470
ចែករម្លែក
  • 26
    Shares

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កុម្ភៈ​ថា​កងទ័ព​អាមេរិក​នឹង​រក្សាទុក​ទាហាន​ប្រហែល ២០០​នាក់​នៅ​ប្រទេស​ស៊ី​រី​បន្ទាប់ពី​ការដក​កងទ័ព​ចេញ​ដោយ​ប្រធានា​​ធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ចេញពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។​

​លោកស្រី Sarah Sanders អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា កងទ័ព​ថែរក្សា​សន្តិភាព​ប្រហែល​២០០​នាក់ នឹង​បន្ត​ស្ថិត​នៅ​ស៊ី​រី​សម្រាប់​មួយ​រយៈពេល​។​

​ការប្រកាស​នេះ​កើតឡើង​ចំពេល​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​លោក ដូ​ណា​ល់ ត្រាំ​ក្នុង​ការដក​កងទ័ព​អាមេរិក​ចំនួន​២.០០០​នាក់​ពី​ប្រទេស​ស៊ី​រី​កាលពី​​ថ្ងៃទី​៣០​ខែ​មេសា​ដោយ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​បាន​រិះគន់​ចំពោះ​ចំណាត់ការ​នេះ​។​

​កាលពី​ខែ​ធ្នូ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជ័យជម្នះ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅ​ប្រទេស​ស៊ី​រី ទោះបីជា​ពួក​ជី​ហាដ​និយម​រាប់ពាន់​នាក់​នៅ​មាន​នៅក្នុង​ប្រទេស​នេះ​ហើយ​ការតស៊ូ​ប្រយុទ្ធ​​នៅតែ​បន្ត​រហូត​ដល់​ដំណាក់​ចុងក្រោយ​របស់​ពួកគេ​ក៏​ដោយ ។​

​ក្រុម​អ្នក​រិះគន់​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផលវិបាក​មួយចំនួន​ដែល​អាច​កើតឡើង​ដោយសារតែ​ការ​ដកទ័ព ដែល​រួម​មាន​ការវាយប្រហា​ររ​បស់​កងកម្លាំង​តួ​ក​គី​លើ​កង​​កម្លាំង​ឃឺ​ដដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និង​ការលេចចេញ​ជាថ្មី​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS)៕​ដោយ​៖​សុខា​/sn

រថយន្តយោធា​អាមេរិក ត្រូវបាន​គេ​ឃើញ​ស្ថិតនៅ​ទីក្រុង​Manbij​ប្រទេស​ស៊ី​រី កាលពី​ឆ្នាំ​២០១៨