ក្រុមយុវជន​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ចាយ​៣​ពិន្ទុ​ចោល​ថ្ងៃ​ជួប​ហ្វីលីពីន​

1120
ចែករម្លែក
  • 33
    Shares
​ក្រុម​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​: ក្រុមបាល់ទាត់​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ហ្វីលីពីន ០​ទល់​២ នា​យប់​ថ្ងៃទី​១៥​សីហា ក្នុងជំនួប​ដំបូង នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ជំនួប​ជាមួយ​ក្រុម​ហ្វីលីពីន គឺជា​ជំនួប​មួយ​ដែល​ក្រុម​កម្ពុជា​មានសង្ឃឹម​មាន​ខ្លាំង ក្នុងការ​រកបាន​៣​ពិន្ទុ តែ​ការប្រកួត​មួយ​នេះ ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​បាត់បង់​ឱកាស​តែម្ដង ក្នុងការ​ស្វែងរក​ជ័យជំនះ នៅក្នុង​ការប្រកួត​ដទៃទៀត​។​

​ដោយឡែក​ក្រុម​វៀតណាម ដែល​ស្ថិតក្នុង​ពូ​ល B ជាមួយ​កម្ពុជា​ដែរនោះ រកបាន​៣​ពិន្ទុ បន្ទាប់ពី​យកឈ្នះ​ក្រុមទី​ម័​រ​ខាងកើត​៤​ទល់​០​។ ចំពោះ​ក្រុម​ការពារ​តំណែង​មេដាយមាស​ថៃ​នោះ ប្រកួត​ស្មើ​ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី ១​ទល់​១ ពោលគឺ​រកបាន ១​ពិន្ទុ​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា កម្ពុជា​ស្ថិតនៅ​ពូ​ល B ដែលមាន​ក្រុម​ថៃ វៀតណាម ឥណ្ឌូនេស៊ី ទី​ម័​រ​ខាងកើត និង​ក្រុម​ហ្វីលីពីន​៕L ដោយ​:​រ៉ូ​ហ្សា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ