រដ្ឋាភិបាល​ថៃ​អនុគ្រោះ​មិន​គិតថ្លៃ​ការរក្សា​សិទ្ធិ​ទិដ្ឋាការ​ដល់​ពលករ​ខ្មែរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

660
ចែករម្លែក
  • 215
    Shares

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួម​អបអរ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នាពេលខាងមុខ រាជរដ្ឋាភិបាល​ថៃ​បា​នរក​ភាព​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ទៅ​ស្រុកកំណើត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុគ្រោះ​មិន​គិតថ្លៃ​ការរក្សា​សិទ្ធិ​ទិដ្ឋាការ (Re-Entry Visa) ចាប់ពី​ថ្ងៃទី​០៥ ដល់ ៣០ ខែមេសា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ថៃ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩​។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ (​រូប​ថ​តៈ ឯកសារ​)​

​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​បន្តទៀតថា កន្លងមក​បងប្អូន​ព​លករ​កំពុងស្នាក់នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​ថៃ ដែល​មានបំណង​ឆ្លងកាត់​ព្រំដែន​ទៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ត្រឡប់​ចូលមក​ធ្វើការ​វិញ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ ត្រូវ​ស្នើសុំ​រក្សា​សិទ្ធិ​ទិដ្ឋាការ​មុននឹង​ធ្វើដំណើរ​ទៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រក្សា​សិទ្ធិ​ទិដ្ឋាការ​ក្នុងការ​ត្រឡប់​ចូលមក​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​ថៃ​វិញ​។​

​យោងតាម​ច្បាប់​អន្តោប្រវេសន៍​របស់​ព្រះ​ជា​ព្រះរាជាណាចក្រ​ថៃ ការស្នើសុំ​រក្សា​សិទ្ធិ ទិ​ដ្ឋ​ការ ប្រភេទ​ចេញចូល​មួយ​លើក (Single) មាន​តំលៃ ១០០០​បាត និង​ប្រភេទ​ចេញចូល​ច្រើនលើក (Multiple) មានតម្លៃ ៣៨០០​បាត​។​
ការអនុគ្រោះ​លើកលែង​ថ្លៃ​រក្សា​សិទ្ធិ​ទិ​ដ្ឋ​ការ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ ២០១៩ ពលករ​ទាំងអស់​ត្រូវ​ធ្វើដំណើរ​ត្រឡប់​ចូលមកក្នុង​ប្រទេស​ថៃ​វិញ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។​

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ (​រូប​ថ​តៈ ឯកសារ​)​

​គេហទំព័រ​ក្រសួង​ការងារ​របស់​ថៃ បាន​ចុះផ្សាយ​កាលពី​ពីថ្ងៃ​ទី​២០ ខែកុម្ភៈ ថា លោក អា​ឌុល សែង​សិង​កែវ រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ បាន​ម្រេច​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​មានដូចជា កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា អាចធ្វើ​ដំណើរ​ត្រឡប់​ទៅលេង​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​របស់ខ្លួន ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៣០ មេសា ដោយ​មិនបាច់​បង់ប្រាក់​ធ្វើ​ទិដ្ឋាការ​ចេញចូល​តាម​ច្រកព្រំដែន​។ សូមជម្រាបថា ពលករ​ដែល​ទៅធ្វើ​ការ​នៅ​ថៃ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ និង​ក្រោយពី​ជំរឿន (​ហូរ​ចូល​ក្រោយពី​ជំរឿន​របស់​ថៃ​) សរុប​មាន​ចំនួន ១០៥៦៣៥៨​នាក់ មាន​ស្ត្រី ៣៩% និង​បាន​រកឃើញថា អ្នក​ដែល​គ្មាន​ឯកសារ​ច្បាប់​សោះ​ប្រមាណ​ជាង ៣១​ម៉ឺន​នាក់​៕សរន

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ (​រូប​ថ​តៈ ឯកសារ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ