រដ្ឋបាលខេត្ត​នឹងធ្វើ​កំពត​ស​ង្ក្រា​ន​ឆ្នាំនេះឲ្យ​អាធឹ​ក​អាធ័ម​ជាង​ឆ្នាំមុន​

532
ចែករម្លែក

ដោយ:បូកគោ​/កំពត ​៖ កំពត​ស​ង្ក្រា​ន​ដែល​រៀបចំឡើង​នៅលើ​បរិវេណ​សួនច្បារ​រូបសំណាក​ព្រះបាទ​អង្គឌួង​ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នាពេលខាងមុខ ​នឹងមាន​ភាព​អាធឹ​ក​អាធម​ជាង​ឆ្នាំ​កន្លងទៅ ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាលខេត្ត និង​ការចូល​រួមសហការ​ពី​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

ថ្លែង​នា​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ពិធី​កំពត​ស​ង្ក្រា​ន​ឆ្នាំ​២០១៩ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេលខាងមុខ រដ្ឋបាលខេត្ត​នឹង​រៀបចំ​កំពត​សង្ក្រាន្ត​នៅលើ​បរិវេណ​សួន ច្បារ​រូបសំណាក​ព្រះបាទ​អង្គឌួង​ឲ្យ​កាន់តែ​អា​ធឹ​ក​អាធម​ជាង​ឆ្នាំ​កន្លងទៅ​។ ផ្អែកលើ​ការតាំង​ចិត្ត​នេះ បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ ព្រោះភាពជោគជ័យ​អាច​កើតឡើង​បាន​លុះត្រាតែ​មានការ​ចូលរួម​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ខេត្ត​។

លោក​អភិបាលខេត្ត​បាន​បន្តថា ក្រុមការងារ​ក្នុង​គណៈកម្មការ​រៀបចំ​ពិធី​ត្រូវ​ចាត់តាំង​ឱ្យមាន​ការសម្ដែង​សិល្បៈ កីឡា ល្បែង​ប្រជាប្រិយ ការ​រាំ​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​បង្កើន​បរិយាកាស​សប្បាយ​រីករាយ​ជូន​មហាជន ក៏ដូចជា​ចាត់ចែង​រៀបចំ​ស្តង់​ពិ​ព័ណ៍ ផលិតផល​នានា ពិសេស​បង្កើន​កិច្ចការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ជិត​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព​បំផុត​។

លើសពីនេះ គ្រប់​មន្ទីរ​អង្គភាព​រដ្ឋ​ត្រូវ​ធ្វើជា​គំរូ​ដោយ​ចាប់ផ្តើម​គិតគូរ​បន្ថែម​អំពី​បញ្ហា​សោភ័ណភាព អនាម័យ​បរិស្ថានឲ្យ​ល្អប្រសើរ ដូចជា​ការដាក់​តាំង​ភ្លើង​លម្អ និង​លាបថ្នាំ​ពណ៌​របង អគារ​ដែល​ផ្នែក​ទាក់ទាញ​មួយ​យ៉ាងសំខាន់​។

លោក​ជាវ តា​យ បាន​បញ្ជាក់ថា តាម​ការព្យាករណ៍ នាឱកាស​នៃ​ពិធី​កំពត​សង្ក្រាន្ត​ឆ្នាំនេះ​នឹងមាន​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​កើន​លើស​ឆ្នាំ​កន្លងទៅ ព្រោះ​ពេលនេះ​រដ្ឋបាល​ខេត្តកំពត​កំពុង​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ជំរុញ​ដល់​ក្រុមហ៊ុន​ស្ថាបនាឲ្យ​រួចរាល់​មុន​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ នូវ​កំណាត់​ផ្លូវជាតិ​លេខ​៣​ចាប់ពី​ចំណុច​យាយ​ម៉ៅ​ដល់​ក្រុង​កំពត​នោះ៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ