មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ជុំវិញ​បទល្មើស​កាប់បំផ្លាញ​ឬ​ដុត​ព្រៃ​លិច​ទឹក​

602
ចែករម្លែក
  • 39
    Shares

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក តេ​ក វណ្ណា អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ ក្នុងការ​រាយការណ៍​មក​អាជ្ញាធរ​ពាក់ព័ន្ធ បើសិនជា​ពលរដ្ឋ​បានឃើញ​ជន​ណាមួយ​ដែល​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​រដូវ​ទឹកសម្រក​នេះ។ លោក​មានប្រសាសន៍​បែបនេះ​ក្នុង ពេល​ចូលរួម​ជា​វាគ្មិន ក្នុ​ន​កម្មវិធី​សន្ទនា​មតិ។

លោក តេ​ក វណ្ណា បាន​បន្តថា រដូវ​នេះ​ជា​រដូវប្រាំង​ដែលជា​រដូវក្តៅ​ហើយ​ស្ងួត ម្យ៉ាង​ទៀត​អាចមាន​ជន​ឆ្លៀតឱកាស កាប់​ទន្ទ្រាន នឹង​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​អា​វី​កម្ម​ផ្ទាល់ខ្លួន ដូច្នេះ​ប្រជាពលរដ្ឋ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រាយការណ៍​មក​អាជ្ញាធរ​ពី​ភាពមិនប្រក្រតី​ខាងលើ ដោយ​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ ឬ​រាយការណ៍​ដោយផ្ទាល់​ទៅកាន់​លេខ​ទូរស័ព្ទ​០១២ ៦២ ៨៥ ២៦ / ០៧១ ៤៣ ៤៣ ២៦៥ / ០៩៧ ៦៤ ៥៧ ៧២៧​។

​លោក​អនុប្រធាន​មន្ទីរ បាន​បង្ហាញថា ជន​ដែល​ល្មើសច្បាប់​ក្នុង​ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹកនឹង​ត្រូវ​រង​ទំងន់ទោស និង​ផាក់ពិន័យ​ជា​ប្រាក់​ចាប់​១៥០​លាន​រៀល ទៅ​២៥០​លាន​រៀល និង​ជាប់ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ​។ លោក តេ​ក វណ្ណា បាន​បន្តថា ករណី​ជន​ណាមួយ​មិន​រាងចាល​នៅតែ​ប្រព្រឹត្តិ​ខុស​ដដែលៗ​ក្នុងការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក នឹងត្រូវ​ទទួលរង​នូវ​ការផាកពិន័យ ឬ​ជាប់ពន្ធនាគារ​គុណ​ទ្វេ​រដង​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម