ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដល់ ម៉ា​គូស រ៉ា​ហ្វ​ដ​

728
ចែករម្លែក

​តាម​ព័ត៌មាន​ថា កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង ថ្មី​រយៈពេល​ប្រាំ​មួយឆ្នាំ​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ ជួប​ការលំបាក​ខ្លះ​នៅក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប៉ុន្តែ​បានក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​យូ​ណាយ​ធី​ត​ចាប់តាំងពី​ក្លឹប​នេះ តែងតាំង​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ជា​គ្រូបង្វឹក​បណ្តោះ អាសន្ន​។​
​ ​
ការចរចា​ទទួលបាន​ផ្លែផ្កា ហើយ រ៉ា​ហ្វ​ដ ត្រៀម​ចុះកិច្ចសន្យា​ថ្មី​ដែល​នឹង​បន្ត​រហូតដល់​ឆ្នាំ​២០២៥ ហើយនឹង​ទទួលបាន​ប្រាក់​ឈ្នួល ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
កិច្ចសន្យា​បច្ចុប្បន្ន​របស់ រ៉ា​ហ្វ​ដ នឹង​បន្ត​ដល់​ឆ្នាំ​២០២០ ប៉ុន្តែ​មាន​ជម្រើស​បន្ថែម​មួយឆ្នាំ​ទៀត​។​
​ ​
រ៉ា​ហ្វ​ដ មាន​ភាព​មន្ទិល​ជុំវិញ​អនាគត​នៅ​ពហុ​កីឡដ្ឋាន Old Trafford ខណៈ​លោក ម៉ូ​រី​ញ៉ូ ដឹកនាំ ប៉ុន្តែ​នៅពេលនេះ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​សប្បាយចិត្ត​មែនទែន​។​
​ ​
រ៉ា​ហ្វ​ដ ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ញឹកញាប់​ក្រោម​ការដឹកនាំ​របស់លោក សូល​ស្យែ​រ ហើយ​រកបាន​៨​គ្រាប់​ក្នុង​១៥​ប្រកួត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)

ទីតាំងផ្សាយពាណិជ្ជកម្ម