​ម្ចាស់​មេដាយមាស ពិភពលោក ត្រៀម​ចូលរួម​ប្រកួត​កីឡា​ប៉េតង់ ជើងឯក​ពិភពលោក ខាងមុខនេះ​

2050
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ការប្រមូលផ្ដុំ​កីឡាករ​ជម្រើសជាតិ មិនទាន់​ឈាន​មកដល់​នៅឡើយ​ទេ តែ​សម្រាប់​ប្រភេទ​កីឡា​ប៉េតង់​វិញ កីឡាករ -​កីឡាការិនី លំដាប់​កំពូលៗ នៅតែ​បន្ត​ការហ្វឹកហាត់​ដដែល ដោយសារ​ពួកគេ ត្រូវមាន​បេសកកម្ម ចេញទៅ​ប្រកួត ជើងឯក​ពិភពលោក នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩ នេះ នៅ​អេ​ស្ប៉ា​ញ​។​

កីឡាការិនី​ កែ ឡេង

​កីឡាករ កីឡាការិនី​ប៉េតង់ បាន​កំពុង​ហ្វឹកហាត់ ជា​រៀងរាល់ថ្ងៃ ទាំង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ឈុត​តូច (​ថ្នាល​) ដើម្បី​ត្រៀម​ចូលរួម ព្រឹត្តិការណ៍ ការប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​នានា ក្នុង​ឆ្នាំ​២០១៩ ជាពិសេស​ការប្រកួត​ជើងឯក ពិភពលោក នៅ​ចុងខែ​មេសា ខាងមុខនេះ​។​

​លោក អ៊ឹម ផាត ជា​គ្រូបង្វឹក​ក្រុម​បុរស បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​ប៉េតង់ និង ប៊ូល​កម្ពុជា ត្រៀម​ប​ញ្ចូ​ន​អត្ត​ព​លិ​ក ៤ នាក់ ម្ចាស់​មេដាយមាស​ពិភពលោក ៣ នាក់ រួមទាំង​កីឡាករ​ជើង​ខ្លាំង មួយរូប​ទៀត ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េ​ត់ង​ពិភពលោក នៅ​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

កីឡាការិនី​ អ៊ុក ស្រីមុំ​

​កីឡាករ កីឡាការិនី ដែល​ត្រូវ​ប​ញ្ចូ​ន ទៅ​ចូលរួម​ប្រកួត​នោះ មាន​កីឡាការិនី ម្ចាស់​មេដាយ​ពិភព​លោ ៣ សម័យកាល គឺ​កីឡាការិនី កែ ឡេង កីឡាការិនី ម្ចាស់​មេដាយ​ពិភពលោក ១ សម័យកាល អ៊ុក ស្រីមុំ និង​កីឡាករ​ម្ចាស់​មេដាយ​ពិភពលោក ១ សម័យកាល កីឡាករ សុខ ច័ន្ទ​មាន និង​កីឡាករ​ជើង​ខ្លាំង សៅ សុភា​រ៉ា​ន់ ។​

​ការប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​អេ​ស្ប៉ា​ញ នា​ឆ្នាំនេះ មាន ៥ វិញ្ញាសា គឺ​វិញ្ញាសា​វាយ ២​ទល់​២​បុរស វិញ្ញាសា​វាយ ២​ទល់​២​នារី វិញ្ញាសា​វាយ ១​ទល់​១​បុរស វិញ្ញាសា​វាយ ១​ទល់​១​នារី និង​វិញ្ញាសា​វាយ​ចម្រុះ ២​ទល់​២ បុរស នារី​។

​ការប្រកួត នឹង​ប្រព្រឹត្តទៅ ចាប់​ថ្ងៃទី​៣០ ខែមេសា រហូតដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ ។ រូបលោក (​អ៊ឹម ផាត​) ជា​គ្រូបង្វឹក​ក្រុម​បុរស លោក សុខ ម៉ុង ជា​គ្រូបង្វឹក​ក្រុម​នារី ក្រោម​ការដឹកនាំ​ប្រកួត លោក អ៊ឹ​ន គឺ​ម​ស្រ៊ុន ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ ៕v

កីឡាករ​ សុខ ចាន់​មាន
កីឡាករ​ សៅ ភា​រ៉ា​ន់

ទីតាំងផ្សាយពាណិជ្ជកម្ម