នាវា​ទេសចរណ៍​១​គ្រឿង​ទៀត​នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាស្ត្រ​ជាង​១​ពាន់​នាក់​ចូលមក​ទស្សនា​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

558
ចែករម្លែក
  • 2
    Shares

ដោ​យ:វណ្ណៈ​/ព្រះសីហនុ ៖ ​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ កាលពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ ក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ ។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​ឲ្យដឹងថា នាវា​នេះ​មាន​អ្នក​ទេសចរណ៍​បរទេស​ចំរុះ​ជាតិ​សាសន៍​ចំនួន​១៧៨៥នាក់​ និង​មាន​នាវិក​អ្នកបម្រើ​ការ​លើ​នាវា​ចំនួន​៧៥៧នាក់។ ​នាវា​នេះ មានដំណើរ​ទេសចរណ៍​មកពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា នឹង​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ ឆ្ពោះទៅ​ប្រទេស​វៀតណាម​បន្ត​ទៀត​នៅវេលា​ម៉ោង​២១​យប់​ថ្ងៃ​ដដែល​៕​B/