ពលរដ្ឋ​៥០០​គ្រួសារ នៅ​ឃុំ​ពាម​ក្រសោប ទទួលបាន​ទឹកស្អាត​ប្រើ​បណ្តោះអាសន្ន

523
ចែករម្លែក
  • 6
    Shares

ដោយ​:​សុ​ផានី​តា​/​កោះកុង ៖ អភិបាលស្រុក​មណ្ឌលសីមា និង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សហការគ្នា​ចុះ​ចែកចាយ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​គ្រួសារ ស្ថិតនៅ​ភូមិ​បឹង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ដែល​កំពុង​ត្រូវការ​ទឹក​ប្រើប្រាស់​ខ្ពស់ ក្រោយ​រង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​អស់​ពេល​ជាង​១​ខែ​មកនេះ​។​

មិន​ខុសពី​ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ភូមិ និង​សង្កាត់​ចំនួន​៣ ក្នុង​ក្រុង​ខេមរភូមិន្ទ​ទេ ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​ក្រសោប​ក៏មាន​ការខ្វះខាត​ទឹក​ប្រើប្រាស់​ផងដែរ ទើប​លំបាក​រក​ចម្អិន​ម្ហូបអាហា​រ បន្ទោ​លបង់ សម្អាត​សម្លៀកបំពាក់ ជាដើម​ ​ព្រោះតែ​មើលឃើញ​ពី​ផលប៉ះពាល់​របស់​ពលរ​ដ្ឋ អាជ្ញាធរ​ស្រុក​មណ្ឌលសីមា យុវជន​សហភាព​សហ​ព័ន្ធ​កម្ពុជា និង​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្តកោះកុង ដឹក​ជ​ញ្ចូ​ន​ទឹក​យកទៅ​ជូន​ពលរដ្ឋ ដើម្បី​ដោះស្រាយ​ជា​បណ្តោះ អាសន្ន​សិន ទំរាំ​រដូវវស្សា​ចូលមក​ដល់​វិញ​។​

លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា បានឲ្យ​រស្មី​កម្ពុជា​ដឹងថា តាម​ការចង្អុល​បង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង អាជ្ញាធរ​របស់លោក​បាន​បូមទឹក​ពី​ស្រះ​នៅ​ឃុំ​ទួល គគីរ ស្រះ​ជីក​បម្រុង និង​ទឹក​ស្តុ​ប​ទុក​សម្រាប់​ប្រើប្រាស់​រដូវប្រាំង ដើម្បី​ដឹក​អោយទៅដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ភ្លាមៗ​តែម្តង​។​

អភិបាលស្រុក​មណ្ឌលសីមា លើកឡើង​ទៀតថា យុទ្ធនា​ការផ្តល់​ទឹកស្អាត​នេះ ប្រើ​ប្រាស់​រថយន្ត​ធំៗ​ចំនួន​៥​គ្រឿង ដោយ​ក្នុង​១​រថយន្ត​អាច​ផ្ទុក​ទឹក​១.៣០០០​លីត្រ​។

លោក​នឹង​បន្ត​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ប្រសិនបើ​មាន​ព័ត៌មាន​ពី​ការខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​គ្រប់គ្រង​។

ក្រៅពី​រៀបរាប់​ពី​បញ្ហា​ខ្វះ​ទឹក​ដោយសារ​គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ លោក ហាក់ ឡេង ដែល​សកម្ម​នឹង​ការ​សង្គម ក៏បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​ចូលរួម​ជួយ​តាម​សទ្ធា ក្នុង​បេសកកម្ម​ដឹក​ទឹក​ជូន​ពលរដ្ឋ​នេះ​ផងដែរ​។​ ​លោក​ថា ក្នុងចំណោម​ឃុំ​ចំនួន​៣ នៃ​ស្រុក​មណ្ឌលសីមា គឺមាន​តែ​ឃុំ​ពាម​ក្រសោប​មួយ​ទេ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់ ខណៈ​ពលរដ្ឋ​នៅឯ​ក្រុង​ខេមរភូមិន្ទ​ក៏​ខ្វះខាត​ដូចគ្នា​ដែរ​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ទឹកស្អាត​ប្រើ តាមរយៈ​រថយន្ត​ដឹក​ទឹក​របស់​អាជ្ញាធរ​ចុះ​តាម​ខ្នង​ផ្ទះ​ពួកគាត់ ពួកគាត់​បង្ហាញ​ក្តីសង្ឃឹម និង​ថ្លែងអំណរគុណ​ចំ​ពោ​អាជ្ញាធរ​សមត្ថកិច្ច ដែល​បាន​យកចិត្តទុកដាក់​ពី​សុខ​ទុក គ្រា​ខ្វះ​ទឹក​ប្រើប្រាស់​ជាង​១​ទៅហើយ​។​

​បើតាម​អ្នកស្រី អ៊ី​ង ពៅ និង​លោក ទិ​ត្យ រិ​ទ្ធ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​បឹង​កា​យ៉ាក បាន​ត្អែ​ញ​ត្អែ​រថា ប្រព័ន្ធ​ទឹកស្អាត ផ្តើម​ដាច់​គ្មាន​ទឹក​តាំងតែ​ពី​ចុងខែ​មករា មកម្ល៉េះ ដែល​ធ្វើឲ្យ​ពួកគាត់​បង្ខំចិត្ត​ទិញ​ទឹក​ធុង​៣០​លីត្រ​យកមកប្រើ​ជំនួស​វិញ​។ យ៉ាងហោចណាស់២​ថ្ងៃ​ចំណាយ​ថវិកា​៥​ទៅ​៦​ម៉ឺ​ន​រៀល សម្រាប់​ទឹក​។ ពេលខ្លះ​អាក់ខាន​ងូតទឹក ឬ​បោក​គួ​ក​ខោអាវ​៤​ទៅ​៥​ថ្ងៃ​ក៏មានដែរ​។​

បន្ថែម​ពី​ព្រួយបារម្ភ តំណាង​ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ និង​សប្បុរជន បន្ត​ជួយ​ចែក​ទឹកស្អាត​អោយ​ពួកគាត់​អំឡុង​រដូវប្រាំង​ក្តៅ​ហួង​នេះ​ផង ១​សប្តាហ៍​ក៏បាន​ដែរ​។ ពុំ​ដូច្នេះ​ទេ ច្បាស់​ជា​កាន់តែ​លំបាក​រស់នៅ​ហើយ​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ