ទឹក​ផ្លែ Cranberry អាចជួយ​បន្ថយ​រលាក​សន្លាក់​

942
ចែករម្លែក
  • 1
    Share

​តាម​ពួក​អ្នកវិទ្យាសាស្ត្រ ប្រេ​ស៊ី​ល ការប្រើ​ទឹក​ផ្លែ Cranberry គឺ មាន​ប្រសិទ្ធភាព​បន្ថយ រលាក​សន្លាក់​។​
​ ​
​ការស្រាវជ្រាវ​មួយ​នៅ សកល​វិទ្យាល័យ​ឡុ​ន​ឌ្រី​ណា ប្រទេស​ប្រេ​ស៊ី​ល ក្នុង​រយៈពេល ៩០​ថ្ងៃ បង្ហាញថា ការទទួល​ទាន​ទឹក Cranberry កន្លះ​លីត្រ ក្នុង​មួយថ្ងៃ​អាចជួយ​បន្ថយ​ការឈឺចាប់ សម្រាប់​ស្ត្រី​មាន​ជំងឺ​រលាក​សន្លាក់ ។​
​ ​
ពួក​អ្នកជំនាញការ​ទូន្មាន ស្ត្រី​មាន​ជំងឺ​រលាក​សន្លាក់ គួរ​ទទួល ទាន​ទឹក Cranberry មាន​បរិមាណ កាឡូរី​ទាប​រាល់ថ្ងៃ ។​
​ ​
ការពិសោធន៍​បង្ហាញថា ទទួលទាន​ទឹក Cranberry ជាប្រចាំ អាច​បន្ថយ​កម្រិតធ្ងន់​ធ្ង​រ​របស់​រោគ សញ្ញា​រលាក​សន្លាក់ (​ហើម និង​ឈឺ សន្លាក់​) នៅ​ជើង និង​ដៃ ។​
​ ​
​ការស្រាវជ្រាវ​មុន​នោះ ក៏ រកឃើញថា ផ្លែ Cranberry ក៏​ផ្ទុក quercetin ជា​សារជាតិ​មួយ​អាច ទប់ស្កាត់​រលាក​ក្នុង​សរីរាង្គ ដោយ វិធី​ឥទ្ធិពល​ដល់​ហ្សែ​ន ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម