កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​បវរកញ្ញា​ឯក​ភពផែនដី​អន្តរជាតិ​ឆ្នាំ​២០១៩

715
ចែករម្លែក
  • 3
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ បវរ​កញ្ញាឯក​ប្រមាណ​ជាង​៤០​ប្រទេស មកពី​គ្រប់​តំបន់​ជុំវិញ​ពិភពលោក បាន​នឹង​កំពុង​បំពេញ​បេសកម្ម​នៅ​ទីក្រុង​ភ្នំពេញ បេះដូង​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​គ្រង​ម្កុដ​រាជា​នី សម្រស់​លើកដំបូង ក្នុង​កម្មវិធី​បវរកញ្ញា ឯក​ភពផែនដី​អន្តរជាតិ ឆ្នាំ​២០១៩ (Miss planet International 2019)​។

លោកស្រី ម៉ី​ន ហា​លី​ម៉ាស់ អគ្គនាយិកា ក្រុមហ៊ុន មី​ស ផ្លេ​និ​ត អ៊ិ​ន​ធឺ​ណេ​សិ​នណល និង​ជា​អ្នករៀបចំ​កម្មវិធី​បវ​រ​កញ្ញាឯក​ភពផែនដី​អន្តរជាតិ ឆ្នាំ​២០១៩ (Miss planet International 2019) បានអោយដឹងថា ឆ្នាំ​នះ​គឺជា​ឆ្នាំ​ដំបូង ដែល​យើង​បាន​នាំយក​នូវ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​សម្រស់​ថ្នាក់​ថ្មី​មួយ មកកាន់​ប្រទេស​កម្ពុជា ក្រោម​ការចូល​រួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ ក្រសួង​ទេ​ចរណ៍ និង​ក្រសួងបរិស្ថាន​។​

លោកស្រី​បន្ថែមថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​អំពី​សិល្បៈ វប្ប​ធ​ម៍ ប្រពៃណីជាតិ បរិស្ថាន​ធម្មជាតិ ទេសចរណ៍ និង​លើកកម្ពស់ កិត្យា​នុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការផ្លាស់ប្តូរ​នូវ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក រវាង​បវរ​កញ្ញាឯក​ភពផែនដី ប្រចាំ​ប្រទេស​និ​មួយៗ​ទាំង​ជា​៣៤ ក្នុង​ព្រឹត្តិការណ៍​នេះ​។​

លោកស្រី​បន្តថា ក្រៅពី​វិស័យ​រដ្ឋ វិស័យ​ឯកជន ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​ថវិកា និង​ធនធាន​ផ្សេងៗ​ផង ហើយ​លោកស្រី​ស​ង្ឃឹ​ង​ថា កម្មវិធី បរ​វក​ញ្ញា ឯក​ភពផែន​ដី​អន្តរជាតិ ឆ្នាំ​២០១៩ (Miss planet International 2019)​នេះ នឹងមាន​វត្ត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​។​

គួរបញ្ជាក់​ផងដែរ​ថា កញ្ញា រី ចំណាន កល្យាណ គឺជា​បេក្ខភាព​តំណាង អោយ​ប្រទេស​ក​ម្ព​ជា ក្រោយពី​កញ្ញា​បាន​ជាប់​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី បវរ​កញ្ញាឯក​ភពផែនដី​កម្ពុជា​ឆ្នាំ​២០១៩ (Miss planet International 2019)​។​

កម្មវិធី​បវរកញ្ញា​ឯក​ភពផែនដី​អន្តរជាតិ​ឆ្នាំ​២០១៩ (Miss planet International 2019) នឹង​ចាប់ផ្តើម​ប្រកួតប្រជែង​ពីថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ព្រ​ព្រឹ​ត្ត​ទៅនា​ថ្ងៃ​១ ខែ​មិនា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៧​យប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម