បច្ចុប្បន្នភាព​ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​រ៉ុ​កៈ​សន្និសីទកាសែត​មួយ​នឹងធ្វើ​ក្រោយ​កិច្ច​ការបញ្ចប់​

659
ចែករម្លែក
  • 68
    Shares

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ​ឆ្មក់​ចូល​បង្ក្រាប​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក (Rock) ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ៣០០​នាក់ និង​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ពាក់ព័ន្ធ​ការចែក​ចាយ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួមទាំង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ប្រមាណ​ជាង ៥០​គីឡូក្រាម​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​កណ្ដាលយប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា និង​កម្លាំង​ជំនាញ​ចម្រុះ​ផងដែរ​។​


មនុស្ស​ជាង ៣០០​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក គឺ​ភាគច្រើន​ជា​យុវជន យុវនារី ដែល​បាននាំគ្នា​ទៅ​ពាក់​ពពូន​រាំច្រៀង​សប្បាយ និង​ប្រើប្រាស់​ថ្នាំញៀន​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ឲ្យ​ដឹងថា លោក និង​ស្នងការរង​ជាច្រើនរូប ព្រមទាំង​កម្លាំង​ជំនាញ​ចម្រុះ បាន​ចុះបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ដោយ​ឃាត់ខ្លួន​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង ៣០០​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​១៤​នាក់​។​ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង ៥០​គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក ៩​គីឡូ​២​ខាំ ជញ្ជីង​ថ្លឺ​ង​គ្រឿងញៀន​ចំនួន​១២ និង​កាំភ្លើងខ្លី​១​ដើម​។


​លោក​បាន​បញ្ជាក់ថា “​ការធ្វើ​តេស​ទឹកនោម​រកសារ​ធាតុ​ញៀន និង​ធ្វើ​កំណត់ហេតុ​ទៅលើ​យុវជន យុវនារី ជាង​៣០០​នាក់ កំពុងតែ​ដំណើរការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ភាគច្រើន សុទ្ធតែ​រកឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។ ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​សរុប​ទៅ​មិនតិចជាង ៥០​គីឡូក្រាម​ឡើយ​។ សមត្ថកិច្ច​ជំនាញ កំពុង​មមាញឹក​បំពេញការងារ​នេះ ហើយ​សន្និសីទ​ការ​សែត នឹងធ្វើ​នៅពេល​ការងារ​បញ្ចប់​”​៕សរន




ទីតាំងផ្សាយពាណិជ្ជកម្ម