Huawei បង្ហាញ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន Mate X 5G តម្លៃ​ជាង​២.៦០០​ដុល្លារ​

1127
ចែករម្លែក
  • 262
    Shares

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​ចិន Huawei កាលពី​ថ្ងៃអាទិត្យ​ទី​២៤​កុម្ភៈ​បានបង្ហាញ​ស្មា​ត​ហ្វូ​ន​អេក្រង់​អាច​បត់​បាន​ថ្មី​មួយ ដែល​នឹង​ដំណើរការ​លើ​បណ្តាញ 5G និង​មានតម្លៃ​ថ្លៃ​ជាង​ទូរស័ព្ទ iPhone ចុងក្រោយបង្អស់​ទ្វេដង ដោយ​លក់រាយ​ក្នុងតម្លៃ​ប្រហែល ២.០០០ ផោន (​ជាង​២.៦០០​ដុល្លារ​)​។​

​ក្រុមហ៊ុន Huawei បានបង្ហាញ​ទូរស័ព្ទ Mate X នៅ​មួយ​ថ្ងៃមុន​ពិព័រណ៍​ឧស្សាហកម្ម​រយៈពេល​បួន​ថ្ងៃ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​បង្ហាញ​ឧបករណ៍​ថ្មីៗ​ហើយ​នាយក​ប្រតិបត្តិ​លោក​រី​ឆាត យូ​បាន​និយាយថា ទូរស័ព្ទ​នេះ​នឹង​បំពេញតម្រូវការ​របស់​អតិថិជន​សម្រាប់​អេក្រង់​ធំ​ជាង​មុន​និង​ថាមពល​ថ្ម​កាន់​បានយូរ នៅពេល​វា​ចេញលក់​នៅ​រដូវក្តៅ​។​

​ប៉ុន្តែ​អ្វីដែល​គេ​មិន​ច្បាស់លាស់​នោះ​គឺថា​តើ​វា​នឹង​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់​សម្រាប់​ភាព​ឯកជន​ដែរ​ឬ​អត់ ខណៈដែល​ក្រុមហ៊ុន Huawei កំពុង​ស្ថិតក្រោម​ការសង្ស័យ​យ៉ាងខ្លាំង​ពី​សំណាក់​ពួក​ប្រធាន​ស៊ើបការណ៍​សម្ងាត់​របស់​ប​ណ្តា​ប្រទេស​លោកខាងលិច ដែល​ព្រួយបារម្ភ​ថា​ក្រុមហ៊ុន​នេះ​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋាភិបាល​ចិន​តាមរយៈ​ឧបករណ៍​នានា​របស់ខ្លួន​។​

​ដោយ​បង្ហាញ​ទូរស័ព្ទ​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន លោក​យូរ​បាន​សួរថា “​តើ​យើង​អាច​នាំយក​ការច្នៃប្រឌិត​ថ្មី​កាន់តែ​ធំ​ទៅកាន់​ឧស្សាហកម្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យ៉ាងដូចម្តេច​?”​។​

Mate X គឺជា​ចម្លើយ​របស់គាត់​។ វា​មាន​អេក្រង់​គ្របដណ្តប់​នៅ​ខាងក្រៅ ដូច្នេះ​អ្នក​ប្រើ​អាច​នៅតែ​មើល​វា​បាន នៅពេល​វា​បិទ ដែល​ខុសពី​គូប្រជែង​របស់ខ្លួន Galaxy Fold ដែលមាន​អេក្រង់​ល្ងិ​ត​មើល​មិនបាន នៅពេល​បត់​អេក្រង់​។​

​ពេល​លាត​វា​ចេញ អេក្រង់​របស់ Mate X មាន​ទំហំ ៨ អ៊ី​ញ ដែល​ធ្វើឱ្យ​វា​មាន​ទំហំ​ស្មើ​ថេ​ប្លេ​ត​ខ្នាតតូច​។​

​លោក​យូ​បាន​និយាយថា វិស្វករ​របស់​ក្រុមហ៊ុន Huawei បាន​ចំណាយពេល​បី​ឆ្នាំ​ដើម្បី​ធ្វើ​ការងារ​នៅលើ​ចង្កោម​ឧបករណ៍​នេះ ដែល​មិន​បន្សល់ទុក​នូវ​គម្លាត​ណាមួយ​ទេ នៅពេល​បិទ​។​

​ទូរស័ព្ទ Mate X នឹង​ដាក់លក់​ក្នុងតម្លៃ ជាង ២.៦០០ ដុល្លារ នៅពេល​វា​ចេញលក់​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។ ទូរស័ព្ទ iPhone ចុងក្រោយបង្អស់​មានតម្លៃ​ប្រមាណ​ជាង ១.៦០០ ដុល្លារ និង​ថ្លៃ​ជាង Galaxy Fold ដែល​ទើបតែ​បង្ហាញខ្លួន​ថ្មីៗ​នេះ​របស់ Samsung ដែលមាន​តម្លៃ​តែ ២.០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម