មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី​ទាំងអស់ ពាក់​អាវកាក់​សំគាល់​ចៀសវាង​មានការ​ផាកពិន័យ​នៅ​ថ្ងៃ​ខាងមុខ​

539
ចែករម្លែក
  • 24
    Shares

ដោយ:​គូលែន​/​សៀមរាប ៖ លោក​វរៈសេនីយ៍ទោ ជា វុទ្ធី នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី​ទាំងអស់ ទៅធ្វើ​អាវកាក់​សម្គាល់​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​សាលាក្រុង​សៀមរាប ដោយ​អាវកាក់​មួយ​តម្លៃ៦​ដុល្លារ​តែប៉ុណ្ណោះ ចៀសវាង​មានការ​ផាកពិន័យ​នៅ​ថ្ងៃ​ខាងមុខ​។ លោក​បានបញ្ជាក់​បែបនេះ នៅក្នុង​កម្មវិធី​សន្ទនា​មតិ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

លោក​វរៈសេនីយ៍ទោ ជា វុទ្ធី បានបញ្ជាក់​ទៀតថា បច្ចុប្បន្ននេះ អ្នករត់​រ៉ឺម៉ក​កង់​បី ដែល​គ្មាន​អាវកាក់​សំគាល់ សមត្ថកិច្ច​មិនទាន់មាន​ការផាកពិន័យ​នោះទេ ប៉ុន្តែ​គ្រាន់តែ​អប់រំ​ដល់​ម្ចាស់​រ៉ឺម៉ក​កង់​បី ​ស្វែងយល់​ពី​សារៈសំខាន់​នៃ​អាវកាក់ តែប៉ុណ្ណោះ​។​

លោក​បាន​បន្ថែមថា នៅ​ថ្ងៃ​ខាងមុខ​បើសិនជា​ម្ចាស់​រ៉ឺម៉ក​ណា​នៅ តែ​មិន​ធ្វើ​អាវកាក់ នឹងរង​នូវ​ការផាកពិន័យ​ជាក់​ជាមិនខាន​។ លោក នាយរង​ការិយាល័យ​ចរាចរណ៍ បានបញ្ជាក់​ទៀតថា បច្ចុប្បន្ននេះ បើ​មាន​មន្ត្រីនគរបាល​ណាមួយ ផាកពិន័យ​លើ​អ្នករត់​រ៉ឺម៉ក​កង់​បី​ដែល​មិនបាន​ពាក់អាវ​កាក់ សម្គាល់​នោះពលរដ្ឋ​អាច​រាយការណ៍​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក តាមរយៈ​លេខ ទូរស័ព្ទ ០១៧ ៦៩ ១១ ២៣ ហើយ​រាល់​ការរាយការណ៍​ត្រូវបាន​រក្សា​ការសំងាត់ និង​ធានា​ជូន​ពី​សុវត្ថិភាព​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម