​នៅ​ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​«​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧

714
ចែករម្លែក
  • 27
    Shares

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​សម្តេច​អគ្គមហាសេ នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​» នៅ​ស​ណ្ឋា​សុខា​ភ្នំពេញ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ នៅ​ឆ្នាំ​២០១៨ កន្លងទៅ​យើង​សម្រេចបាន​កំណើន​ក្នុង​អត្រា១0,៧%​ជាមួយ នឹង​ការមកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង​៦,២​លាន​នាក់​និង​នាំ​ប្រាក់ចំណូល​ប្រមាណ​៤.៣៥៦ លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​។​នៅឆ្នាំ​២០១៩ កម្ពុជា​រំពឹងថា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦.៧លាន​នាក់នៅ​ឆ្នាំ២០២០នឹង​ទទួលបាន​ប្រមាណ​ជាង៧​លាន​នាក់​និង​នាំមក​នូវ​ចំណូ លប្រមាណ៥ ប៊ី​លាន​ដុល្លារ​បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជិត ១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០អាចនឹងទទួល​បានទេ​សចរ​អន្តរ ជាតិប្រមាណ ១៥ លាន​នាក់​នាំមក​នូវ​ចំណូល​ប្រមាណ ១០ ប៊ី​លាន​ដុល្លារ​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត ២​លាន​នាក់​។​

​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ដូច​បាន​ជម្រាបជូន​ខាងលើ​ជា​យុទ្ធសា ស្ត្រ​គឺត្រូវធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយភាព​ទាក់ទាញ​និង​ផ្តល់​ភា ពកក់ក្តៅ​ដល់​ភ្ញៀវទេសចរតាមរយៈ​ការបង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មីៗនិង​ប្រក បដោយ​ភាព​វ័យឆ្លាត ស្អាត និង​បៃតង (Smart, Clean & Green)​។

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​រាជរដ្ឋាភិបាល​បា នកំណត់​យក​ថ្ងៃទី ២៧ខែកុម្ភៈ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ហើយ​ផ្តើមចេញពី​ចលនា​ប្រឡងប្រណាំង​នេះ​រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាតឱ្យ​ដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​«​រ​ង្វា ន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​» តាមរយៈ​អនុក្រឹត្យ​លេខ ១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​ប្រសិទ្ធ​នាម​ថា «​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​» ដើម្បី​លើកទឹកចិត្ត​និង​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹង ប្រែងរបស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​និង​វិស័យ​ពាក់ព័ន្ធ​ដែលមាន​ស្នាដៃ​ល្អ​ចូលរួម​ទ្រទ្រង់​ដល់​ចល នា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត​រមណីយ ដ្ឋា​ន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​ជាការ​លើកកម្ពស់​ភាព​ស្អាត​និង​បៃតង​នៅ​កម្ពុជា​។

​គួររំលឹកថា​៖​កាលពី​ថ្ងៃទី​១៥ខែកុម្ភៈ​ឆ្នាំ​២០១៩​កន្លងទៅនេះ​សម្តេច​តេ​ជោហ៊ុន សែនប្រធា នកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន ចេញ​សារលិខិត​អបអរសា ទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» ដោយ​សម្តេច​បានលើកឡើង​ថា​ការ​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧​ឆ្នាំ​២០១៩​ជា​ព្រឹត្តិការណ៍ រួមចំណែក​បំផុស​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​យុវជន កុលបុត្រ កុលធីតា​ខ្មែរ​ឱ្យ​បន្ត​ជំរុញ​និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​បៃតង ការផ្តល់​នូវ​បដិសណ្ឋារកិច្ច​ល្អ ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីកចម្រើន​នៃ​សង្គម ជាតិ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់ថា​ការ​ប្រារព្ធ​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖​ទីក្រុង ផ្តល់​ភាពកក់ក្តៅ​» ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ​គ្រប់រូប​តែង​ប្រាថ្នា​ចង់​រស់នៅក្នុង​ទីក្រុង​ប្រកបដោយ​ភាព​វៃឆ្លាត​និង​មាន«​ភាព​ស្អាតនិង​បៃតង​»យកចិត្តទុកដាក់​អំពី​អនាម័យ​ជុំវិញ​មជ្ឈ ដ្ឋាន​រស់នៅ​របស់​ពួកគាត់​មានការ​ធានា​សន្តិសុខ សុវត្ថិភាព​ពេញលេញ មានការ​រៀបចំ​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ល្អ​មានការ​ផ្តល់​សេវាសាធារណៈ​ប្រកបដោយ​បដិសណ្ឋារកិច្ច​ល្អ ពោលគឺ​ជាទី​កន្លែង​ដែល​អាច​ផ្តល់នូវ​ភាពកក់ក្តៅ​យ៉ាងពិត​ប្រាកដ​សម្រាប់​កា​ររ​ស់​នៅពួ កគាត់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា​ភ្ញៀវទេសចរ​ក៏​រីករាយ​ទស្សនា​និង​ចង់បាន​ទីក្រុង​ដែលជា​ផ្នែក​មួយ​នៃ​គោលដៅ​ទេ​សចណ៍​របស់គេ​ជាទី​ក្រុង​ដ៏ ល្អ​ស្អាត​មានការ​យកចិត្តទុកដាក់​អំពី​ភាព​ស្អាត​និង​បៃតង​អនាម័យ​ល្អ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​តាម​គ្រប់​មធ្យោបាយ​មាន​ការធានា​សន្តិសុខ​សុវត្ថិភាព​ពេល​លេញ​សណ្តាប់ធ្នាប់​ល្អ​មានការ​ផ្តល់នូវ​បដិសណ្ឋារកិច្ច​ល្អ មាន​សម្បទា​ផលិតផល និង​សេវា​ទេសចរណ៍​ប្រកបដោយ​គុណភាព​។​ទាំងនេះ​សុទ្ធសឹង​ជា​កត្តា​កំណត់​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​នាពេល​បច្ចុប្បន្ន​។ ក្នុងន័យនេះ​ទីក្រុង​ដែល​គួរឱ្យ​ចង់​រស់នៅ​និង​គួរឱ្យ​ចង់​មក​ទស្សនា​កម្សាន្ត​ត្រូវតែ​ជាទី​ក្រុង​វៃឆ្លាត និង ទីក្រុង​បៃតង​/​ទីក្រុង​ស្អាតជាទី​ក្រុង​ដែលមាន​បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់​ល្អ​គួបផ្សំ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់គ្រាន់​ដែល​ផ្តល់នូវ​ភាពកក់ក្តៅ​និង​មជ្ឈដ្ឋាន​រស់នៅ​ល្អប្រសើរ​ដល់​ប្រជាជន​ក្នុង​ទីក្រុង​និង​ទេសចរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​អ្នកពាក់ព័ន្ធ​ទាំងអស់​បន្ត​ផ្តល់​ការគាំទ្រ និង ចូលរួម​អនុវត្ត​ឱ្យបាន​ផុលផុស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ឱ្យបាន​ផុសផុល​ដើម្បីឱ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព ចីរភាព និង ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​សក្តិសម​នឹង​កិត្តិនាម «​កម្ពុជា​៖​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ផ្តល់​ភាព កក់ក្តៅ​»​។​

​នៅក្នុង​សារលិខិត​អបអរសាទរ «​ទិវា​ទីក្រុង​ស្អាត​»​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត សហការ​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​និង​អនុវត្ត​រាល់​យុទ្ធនាការ​នានា​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង ស្អាត​៕BR​

ទីតាំងផ្សាយពាណិជ្ជកម្ម