ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩

822
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​មនុស្ស​យើង​គ្មាន​នរណា​មិនដែល​ធ្វើ​អ្វី​មិនបាន​ផល​នោះទេ គឺ​គ្រាន់តែ​ពេលខ្លះ​បាន​តិច​ពេលខ្លះទៀត​បានទទួល​ច្រើន ឯ​ពេលខ្លះទៀត​មិនបាន​ប៉ុណ្ណោះ​។ ដូចនេះ បើ​មាន​អ្វីមួយ​មិនបាន​ដូច​គាប់​បំណង​នោះ​កុំ​គប្បី​ខូចចិត្ត​ឬ​ពេលខ្លះ​បាន​ដូច​គាប់​បំណង​ហើយ មិនត្រូវ​សប្បាយចិត្ត​ភ្លេចខ្លួន​នោះដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​បើជា​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មា​នៅ​ភាព​ផ្អែមល្ហែម​ខ្លះ និង​រកាំចិត្ត​ខ្លះ ប៉ុន្តែ​ក៏មាន​សុខដុម​ល្អ​ទេ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​នូវ បញ្ហា​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាពប្រសើរ​ជាង​មុន ហើយ​បើ​ចង់​ទំនាក់ ទំនង​ទិញដូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ខ្លះៗ​មកវិញ​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ ហើយ​បញ្ហា ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​និង​កិច្ច​ការដែល​ប្រទាំង​ប្រទើស​ក៏ ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។ ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេ ពីព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក ជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែ ង​ឆ្លើយតប​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ ទាក់ និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឱ្យសោះ​ប្រយ័ត្ន​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បញ្ហា​មិនល្អ​តូចធំ​តែង​បោល​ហួស​ឬ​ហោះ​រំលង​ដែល​លោកអ្នក​មិន​ចាំ បាច់​ត្រូវ​ឆ្លងកាត់​នាំ​ពិបាក​តស៊ូ​នោះឡើយ​។​លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ច្រើន​ឡើងវិញ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​ឃើញ​មានការ​រីកលូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​បាន​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់ គ្រឿង​ស្រវឹង​ដាច់ខាត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​មាន​អ្នកដទៃ​នាំ​រឿង​មក​អុជអាល​កើត​តែ​បញ្ហា​ចម្រូងចម្រាស​ចំពោះ​គ្នា​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ ប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រែកចូល​កើត​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់អស់ ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​រីឯ​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំគប្បី​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿងរ៉ាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​បើ​ធ្វើ​អ្វី មួយ​មិន​គប្បី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​ឆ្លើយតប​មកវិញ​ផង​។ ចំណែក​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ការងារ​ឬ​បំពេញ​កិច្ច ការងារ​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង​ប្រ មូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​គឺ​ស្ថិតនៅលើ​កំណាត់​ផ្លូវ រដិបរដុប​ច្រើន ដូចនេះ​បើ​មានការ​ប្រកបការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​យាយី​ដោយ​ប្រកា​រណា មួយ​។ ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។ ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នា​ជាញឹកញាប់​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ជួប​ស្ថានភាព​តានតឹង​ច្រើន​ហើយ​កិច្ចការងារ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។ ចំណែក​លោកអ្នក ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​សម្រេចចិត្ត​អ្វី​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​មិនអាច​ប្រថុយប្រថាន​បានទេ​បើ​ពុំនោះ​ផល​អាក្រក់​ពិតជា​កើតឡើង​ពុំខាន​។​ក្រៅពីនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​មាន ការខូចខាត​ទ្រព្យសម្បត្តិ​ខ្លះៗ​កើតឡើង​ដោយសារ​ការធ្វេសប្រហែស​អ្វីមួយ​។ ចំពោះ​លោកអ្នក ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ​ខិតខំ​ព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕​