ចោរ​ដៃ​ឆៅ​ហ៊ាន​លួច​រូបសំណាក​លង្ហិន​ស្រី​ស្រាត​ទាំង​កណ្តាល​ថ្ងៃ​ចែស​

732
ចែករម្លែក
  • 1
    Share

​ចោរ​ដៃ​ឆៅ​ថ្លើមធំ​ពាសមេឃ​ម្នាក់​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន ពេលធ្វើ​សកម្មភាព​លួច​រូប សំណាក​លង្ហិន​ស្រី​ស្រាត ដែលមាន​ទំហំ​ប៉ុន​មនុស្ស​ទាំង​កណ្តាល​ថ្ងៃ​ចែស​ដោយ​ឥត​កោតក្រែង​។

​បុរស​តម្ពែក​ក្បាល​នេះ​បាន​លួច​យក​រូបសំណាក​មាន​កង់​រុញ​តម្លៃ​ប្រមាណ ៣.៣០០ ដុល្លារ​អាមេរិក ចេញពី​មុខ​ហាង Sparkies Emporium នៅ​ក្រុង​ផត​ស៍​ម៉ោ​ស (Portsmouth) ប្រទេស​អង់គ្លេស វេលា​ម៉ោង ២ និង ១០ នាទី​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ​។

​រូបសំណាក​ស្រី​ស្រាត​ដែល​ត្រដាងដៃ​ឡើងលើ​នេះ​មាន​ឈ្មោះថា “​ឌឹ អឺ​វ៉េ​ក​ឃិន​នី​ង​” (The Awakening) និង​មាន​ទម្ងន់​ប្រហែល ៤០ គីឡូក្រាម​។

​មនុស្ស​រាប់សិប​នាក់ បានចេញ​មុខ​ជួយ​កំណត់​អត្តសញ្ញាណ​ចោរ​នេះ បន្ទាប់ពី​វីដេអូ​កាមេរ៉ា សុវត្ថិភាព​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​មាន​អ្នកទស្សនា​រាប់ម៉ឺន​ដង​។

​សូមបញ្ជាក់ថា រូបសំណាក​ដែល​ចោរលួច​យកទៅ​បាត់​នេះ​ត្រូវបាន​ដាក់តាំង​លក់ នៅខាងមុខ​ហាង​ខាងលើ​ជាង ៤ ឆ្នាំ​មកហើយ​៕ ប្រែ​សម្រួល​: ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ