ត្រី​បំពង​ឆាប​ន្លែ​

870
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ផ្ទក់​ធំ ១​ក្បាល​
– ម្រេច ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ម្ទេស​ប្លោក ១​ផ្លែ​
– ខ្ទឹមបារាំង ១​មើម​
– ម្រេច​ខ្ចី កន្លះ​ខាំ​
– ម្សៅ​បំពង​
– ខ្ទឹមស ៥​កំពឹស​

+ វិធី​ធ្វើ​
– លាង​ត្រី​ស្រកា​វា​ឲ្យ​ស្អាត ពន្លះសាច់​វា​ជា​ដុំ​តូចៗ​ល្មម រួច​ប្រឡាក់​ជាមួយ​ម្សៅ​បំពង​ឲ្យ​សព្វ រួច​ដាក់​បំពង​វា​ឲ្យ​ឆ្អិន​ស្រង់​ទុក​មួយអន្លើ​
– ហាន់​ម្ទេស​ប្លោក ខ្ទឹមបារាំង ជា​ចំណិតៗ បុក​ម្រេច​ឲ្យ​ម៉ត់ ចិញ្ច្រាំ​ខ្ទឹម​ឲ្យ​ម៉ត់​
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ចូល រួច​ដាក់​រំលីង​ខ្ទឹមស​ឲ្យ​ឈ្ងុយ សឹម​ដាក់​បន្លែ​ម្ទេស​ប្លោក និង​ខ្ទឹមបារាំង​ចូល​ឆា​ត្រលប់​ចុះឡើង​ឲ្យ​ទន់​បន្លែ​បន្តិច​ដាក់​សាច់​ត្រី​បំពង​ចូល រួច​ដាក់​គ្រឿង ម្រេច ប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឆា​ត្រឡប់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕ ប្រភព​: Finfin Cooking

ទីតាំងផ្សាយពាណិជ្ជកម្ម