​រថយន្ត​អតីត​បងធំ​ទី​ពីរ​(​នួន​ជា​)​មាន​គេ​ហ៊ាន​ឱ្យ​តម្លៃ​៤​ម៉ឺន​ដុល្លារ​តែ​ម្ចាស់​ទុក​ថែរក្សា​

1109
ចែករម្លែក
  • 2.3K
    Shares

ដោយ​៖​អង្គរតូច​/​សៀមរាប​៖​រថយន្ត​របស់​អតីត​បងធំ​ទី​ពីរ​(​នួន​ជា​)​ដែល​ពេលនេះ​បាន​បាត់បង់​រូបឆោម​ស្ទើរតែ​មើល​លែង​ស្គាល់​ហើយ​ព្យាយាម​លាក់ខ្លួន​មក​ពួន​ក្នុង​យានដ្ឋាន​ដ៏​តូច​មួយ​នៃ​ទឹកដី​ខេត្តសៀមរាប​។​ក៏​ឈ្មោះ​នៅតែ​ល្បី​ខ្ច​ខ្ចាយ​ដល់​អារ​ម្ម​ណ៏​កែវភ្នែក​របស់​បុរស​ម្នាក់​រហូត​តាម​មក​តថ្លៃ​ទិញ​ឱ្យ​៤​ម៉ឺន​ដុល្លារ​អាមេរិក​។​

​រថយន្ត​នេះ​ថ្វី​ត្បិត មាន​អាយុកាល​ច្រើន​ឆ្នាំ បាត់បង់​រូបឆោម និង​មិនអាច​ដំណើរការបាន​ស្រួល​ដូចដើម ។​ពិសេស​ទៅទៀត​វា​ក៏​នៅ​មិនទាន់​ក្លាយទៅជា​របស់​បេតិកភណ្ឌ​ក៏ពិតមែន​។​ប៉ុន្តែ​វា​នៅតែ​ដិតដាម​ក្នុង​អារ​ម្ម​ណ៏​កែវភ្នែក​របស់​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅ​ខេត្តសៀមរាប​និង​បុរស​ក្រៅប្រទេស​ម្នាក់ទៀត​នៅឡើយ​។​

រថយន្ត​នេះ​ម៉ាក​”FORDGRANADA”​ផលិត​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៧៥​។​រថយន្ត​នេះ​ត្រូវបាន​អះអាងថា​ពី​ដើមឡើយ​មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ​(​ឈាមជ្រូក​)​បច្ចុប្បន្ន​ពណ៌​ខ្មៅ​។​មុនពេល​មក​លាក់ខ្លួន​នៅ​ទឹកដី​ខេត្តសៀមរាប ក៏បាន​ឆ្លងកាត់​ការគ្រប់គ្រង​ថែរក្សា ម្ចាស់​ពី​២​ទៅ​៣​នាក់​រួចមកហើយ​ដែរ​។​

​សូម​ស្តាប់​ការបរិយាយ​ពី​ការវិវឌ្ឍ​ន៏​របស់​រថយន្ត​ខាងលើ​អំពី​ព្រះ​តេជគុណ​ព្រះនាម​តាត​មហា​ទី​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសារ​។​ព្រះអង្គ​បានឱ្យដឹងថា​រថយន្ត​នេះ​ពី​ដើមឡើយ​ជា​កម្ម​សិទ្ធ​របស់លោក នួន ជា​។ នៅពេល​បន្ទាប់​រថយន្ត​នេះ​ក៏​ក្លាយទៅជា​របស់​សម្តេច​ជាស៊ីម​ប្រើប្រាស់​រហូត​។​លុះ​រយៈពេល​ជាង​១០​ឆ្នាំមុន​កូនសិស្ស​របស់​ព្រះអង្គ​បាន​យកមក​ប្រគល់ឱ្យ​ព្រះអង្គ​ថែរក្សា​និង​សម្រាប់​បើក​ជូន​រាល់ពេល​សម្តេច​សង្ឃ​ទេព​វង្ស​និមន្ត​មក​សៀមរាប​ម្តងម្កាល​។

​លុះ​ក្រោយមក​ដោយ​រថយន្ត​មាន​សភាព​ទ្រុឌទ្រោម​ព្រះអង្គ​ក៏បាន​គ្រប​ទុក​នៅក្នុង​វត្ត​។​ជាមួយគ្នា​នោះ​ក៏មាន​ថៅកែ​សណ្ឋាគារ​ធំៗ​នៅ​សៀមរាប​មកសុំ​ប្តូរ​យក​រថយន្ត​នេះ​ទៅ​ជួសជុល​សម្រាប់​ដឹក​ភ្ញៀវ​ប្រចាំ​សណ្ឋាគារ ដោយ​ទិញ​រថយន្ត​ថ្មី​ផ្សេង ថ្វាយ​ព្រះអង្គ​វិញ ត្បិត​រថយន្ត​នេះ ជា​របស់​ដែល​កម្រ​។

​ប៉ុន្តែ​ព្រះអង្គ​មិន​ព្រម​ដូរ​ទេ​គឺ​រក្សាទុក​រហូតមក​។​ព្រះចៅអធិការ​បន្តថា ក្នុង​ថ្ងៃមួយ​ក៏បាន​ជួប​លោក​គង់ មង្គល ប្រធាន​សហគម​ន៏​បឹង​ពារាំង​ដឹងថា​ជា​ក្មួយ​សម្តេច​សង្ឃ​ទេព​វង្ស​ព្រះអង្គ​ក៏បាន​ប្រគល់​រថយន្ត​នេះ​ដើម្បី​យកទៅ​ជួសជុល​ថែរក្សា​និង​សម្រាប់​ជូន​ដំណើរ​ពេល​សម្តេច​សង្ឃ និមន្ត​មក​សៀមរាប​ម្តងម្កាល​។​

​លោក​គង់ មង្គល ប្រធាន​សហគម​ន៏​បឹង​ពារាំង ក៏បាន​ឱ្យដឹង​ដែរ​ថា ក្រោយពេល​ទទួល​រថយន្ត​នេះ លោក​ក៏បាន​យកទៅ​កាន់​យានដ្ឋាន​មួយ ដើម្បី​រៀបចំ​ជួសជុល​ឱ្យក្លាយ​ទៅជា​រថយន្ត​ថ្មី​និង​ដូចដើម​វិញ​។ រថយន្ត​នេះ​ត្រូវ​ប្តូរ​ម៉ាស៊ីន​ថ្មី​និង​បាញ់ថ្នាំ​ថ្មី​ឱ្យ​ត្រូវ​ពណ៌​ដូចដើម​វិញ​(​ក្រហម​ក្រ​ម៉ៅ​)​។​លោ​កថា​អាច​ចំណាយ​ទឹកប្រាក់​ពី​៥​ទៅ​៦​ពាន់​ដុល្លារ​។​

​លោក​គង់​មង្គល​បញ្ជាក់ថា​មុនពេល​រូបលោក​យក​រថយន្ត​នេះ​ចូលក្នុង​យានដ្ឋាន​ក៏​ស្រាប់​តែមាន​ជនបរទេស​ម្នាក់​តាមរ​យៈម​គ្គុ​ទេស​ន៏​មកសុំ​ទិញ​ដោយ​ឱ្យ​តម្លៃ​៤​ម៉ឺន​ដុល្លារ​អាមេរិក​។​ប៉ុន្តែ​លោក​សម្រេច​ថា​មិនអាច​លក់បាន​ឡើយ គឺ​រក្សាទុក​ឱ្យក្លាយ​ជារ​បស់​បេតិកភណ្ឌ​។

លោក​បញ្ជាក់​ថាបើ​គិត​អំពី​តម្លៃ​ដែល​គេ​សុំ​ទិញ វា​ពិតជា​ថ្លៃ​ណាស់ ពីព្រោះ​រថយន្ត​ចាស់​អស់​ទៅហើយ​។ ម្យ៉ាងវិញទៀត បើ​យើង​ចង់​លក់​ឱ្យ​អ្នកទិញ​ជិះ គឺ​គ្មាន​នរណា​ទិញ​នោះទេ​។​ប៉ុន្តែ​វា​ជា​របស់​ដែល​ស្ទើរតែ​គ្មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​ចឹ​ង​ទេ​សុំ​រក្សា​ទុកឱ្យ​ក្លាយជា​រប​ស់​បេតិកភណ្ឌ​ចុះ​។​

​ចំណែក​ម្ចាស់​យានដ្ឋាន​ដែល​សុំ​មិន​បង្ហាញ​ទីតាំង​និង​ឈ្មោះ​ក៏បាន​បញ្ជាក់ថា​លោក​នឹង​រៀបចំ​ឱ្យ​រួចរាល់​ជា​ស្ថាពរ ក្នុង​រយៈពេល​ជាង​១​ខែ​។ រថយន្ត​នេះ​នឹងត្រូវ​ប្តូរ​យក​ម៉ាស៊ីន​ចាស់​ចេញ​ដាក់​ម៉ាស៊ីន​ថ្មី (​តា​កូ​ម៉ា​)​វិញ ហើយ​រៀប​ប្រព័ន្ធ​ភ្លើង​ជាថ្មី​ទាំងអស់​។​ចំណែក​ថ្នាំ​ក៏ត្រូវ​បាញ់​ពណ៌​ដើម​វិញ​ផងដែរ​។​ធ្វើយ៉ាងណា​ឱ្យមើល​ពី​ខាងក្រៅ ដូចដើម​វិញ​ទាំងអស់​។​

ជាមួយ​ការបញ្ជាក់​អំពី​ហេតុផល​នេះ​ក្រុម​មិត្តភក្តិ​និង​មន្ត្រី​សមាជិក​សហគម​ន៏​បឹង​ពារាំង​បានបង្ហាញ​ពី​ភាព​កោតសរសើរ​អំពី​ជំ​ហ៊រ​ដែល​ប្រធាន​សហ​គ​ន៏​រូបនេះ​មិនត្រូវ​ការ​លុយ​ហើយ​ព្យាយាម​រក្សា​របស់​ដែល​កម្រ​ឱ្យនៅ​គង់វង្ស ដោយ​មិនឱ្យ​ធ្លាក់​ទៅក្នុង​ដៃ​អ្នកដទៃ​៕S/​