លោក ប៊ូ ជុំ​សេរី ទៅ​ជួយ​ពន្លត់ភ្លើង ក្នុង​សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា​

669
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ ៖ បន្ទាប់ពី​មិនមាន ការទទួលស្គាល់​ពី គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​នោះ សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បានធ្វើ​មហាសន្និបាត​របស់ខ្លួន កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៩ ។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម ធ្វើជា​សាក្សី នៅក្នុង​សន្និបាត​នេះ ដើម្បី​ពន្លត់ភ្លើង ដែល​កំពុងតែ​ឆេះ មិនមាន​នរណា​ពន្លត់​បាន ។ តាមរយៈ​មហាសន្និបាត​នេះ សមាជិក​ប្រតិបត្តិ របស់​សហព័ន្ធ បាន​បង្កើន​ដល់ ២១ រូប ។​

​មហាសន្និបាត បាន​ឯកភាព រក្សា​តំណែង ជា​ប្រធាន​ដល់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា ឈូ​ដា ដដែល ។ លោក ម៉ៅ ចន្ថា​វុ​ធ ក៏​រក្សា​តំណែង ជា​អគ្គលេខាធិការ របស់​សហព័ន្ធ ដែល​អមដោយ​អគ្គលេខាធិការរង ចំនួន ២​រូប ។​

​វូ​ស៊ូ ជា​ប្រភេទ​កីឡា ដ៏​មាន​សក្ដានុពល​មួយ ដែល​រាល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម កីឡា​នេះ តែងតែ​ដណ្ដើមបាន​មេដាយ ពុំ​សូវ​លស់​ពេលនោះ​ឡើយ​។ តែមួយ​រយៈ​ចុង​ក្រោយនេះ សហព័ន្ធ ក៏មាន​សក្ដានុពល​មួយ​នេះ បាន​កើតមាន​បញ្ហា​ផ្ទៃក្នុង​រហូត ។ កាលពី​ប៉ុន្មាន​ខែ​មុន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វ៉ា ឈូ​ដា ដែលជា​ប្រធាន​សហព័ន្ធ បាន​ព្យាយាម មក​រំលត់ភ្លើង​នេះដែរ ហើយ​ភាគី ដែល​មិនសូវ​ត្រូវ​គ្នា​នោះ បាន​ឯកភាព​បញ្ចប់​វិវាទ​។ តែ​បន្ទាប់ពី​នោះមក បញ្ហា​នៅ​បន្ត​កើតមាន​ដដែល​។​

​សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​វូ​ស៊ូ គឺជា​សហព័ន្ធ​មួយ ក្នុងចំណោម​សហព័ន្ធ​ចំនួន​៤ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ចាត់ទុកថា ជា​សហព័ន្ធ អស់​សុពលភាព ព្រោះតែ​មិនទាន់​ធ្វើ​មហាសន្និបាត ។ សហព័ន្ធ ដែល​អស់​សុពលភាព​នោះ ក្រៅពី​សហព័ន្ធ​វូ​ស៊ូ មាន​សហព័ន្ធ​កីឡា​ហោះហើរ សហព័ន្ធ​កីឡា​គូ​ប៊ូ​ដូ និង​សហព័ន្ធ​កីឡា​បាញ់​ធ្នូ ។​

​គេ​ជឿថា បន្ទាប់ពី​មហាសន្និបាត​នេះ​ទៅ សហព័ន្ធ​នេះ នឹងមាន​សុពលភាព​ឡើងវិញ ហើយ​កម្លាំង ក្នុង​សហព័ន្ធ ដែល​សន្យា​បញ្ចប់​វិវាទ​គ្នា​នោះ នឹង​រួមគ្នា​ជម្រុញ​សហព័ន្ធ​នេះ ឲ្យ​កាន់តែខ្លាំង​ជាង​មុន​មិន​ខាន ៕v

​ទិដ្ឋភាព​មហាសន្និបាត​
​ទិដ្ឋភាព​មហាសន្និបាត​

ទីតាំងផ្សាយពាណិជ្ជកម្ម