​ផ្អើល​ពេញ​ផ្សារ​ទំនើប​ខណៈ​អ្នកសិល្បៈ​ជាច្រើន​ដួង​ចូលរួម​សម្ពោធ​រឿង «​ទារុណកម្ម​ខ្មោច​»

830
ចែករម្លែក
  • 50
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​- តារា​សិល្បៈ​ជាច្រើន​ដួង ព្រមជាមួយ​និង​តារា​ជើងចាស់​ផងដែរ បាន​ចូលរួម​យ៉ាងច្រើន​កុះករ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ កាលពី​ល្ងាច ថ្ងៃទី​២៥ កម្ភៈ​ឆ្នាំ​២០១៩ ក្នុង​ពិធី​សម្ពោធ​រឿង «​ទារុណ​កម្មខ្មោច​» ក្រោម​ការចាត់ចែង របស់​តារា​សម្តែង​ជើងចាស់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​។

ការចូលរួម​យ៉ាងច្រើន​ពី​សំណាក់​តារា​ក្មេង​ចាស់​ប្រុស​ស្រី បែបនេះ បានធ្វើឱ្យ​តារា​ស្រី​វ័យ​សាម​ក្រាស់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ញញឹម​បិទមាត់​មិន​ជិត​នោះទេ ព្រោះតែ​ជា​សាច់រឿង​ដំបូង​តែ​ត្រូវ​បានទទួល​ការគាំទ្រ​បែបនេះ​។

​ប្រាប់ឱ្យដឹង​ក្នុង​ពិធី​សម្ពោធ​រឿង​អ្នកនាង​ច​ន​ច័ន្ទ​លក្ខិណា​បានឱ្យដឹងថា​សកម្មភាព​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ គឺ​មានតែ​អ្នកសិល្បៈ​ដូចគ្នា​ប៉ុណ្ណោះ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​គ្នា ដោយ​ជួយ​បំផុស​គ្នា និង​ផ្សព្វផ្សាយ​ឱ្យ​គ្នា ដើម្បីឱ្យ​ភាពយន្ត​របស់​ខ្មែរ​ទទួលបាន​ការចាប់​អារម្មណ៍​។

អ្នកនាង​ថាបើ​អ្នកសិល្បៈ​យល់ថា ទាល់តែ​ភាពយន្ត​នោះ​ខ្លួន​ចូលរួម​សម្ដែង​ទើប​ចូលរួម​បំផុស និង​ចូលរួម​ទស្សនា គឺ​មិន​ខុសពី​ធ្វើអោយ​វិស័យ​សិល្បៈ​កាន់តែ​ស្លាប់​បន្តិច​ម្ដងៗ​នោះទេ​។ អ្នកនាង​ថា​ដរាបណា​អ្នកនាង​នៅតែ​កាន់តំណែង​ជា​ប្រធាន​សមាគម​អ្នកនាង​នៅតែ​បន្ត​ផលិត​ភាពយន្ត​ទោះ​ស្ថិតក្នុង​ភាពមិន​ចំណេញ ដើម្បីអោយ​តារា​សម្ដែង​ខ្មែរ​ទាំង​តួ​ចាស់ និង​តួ​ថ្មី​បាន​សម្ដែង ដើម្បី​ពង្រីក​ទីផ្សារការងារ​របស់​តារា​ទាំងនោះ​។​

​អ្នកដឹកនាំ​រឿង​និង​ជា​អ្នកនិពន្ធ​ល្បី​មួយរូប​លោក​ហ៊ុយ​យ៉ា​ឡេង​បាន​អះអាងថា​លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​ដែល​ក្នុង​ពិធី​សម្ពោធ​រឿង​«​ទារុណកម្ម​ខ្មោច​»​មានការ​ចូលរួម​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ដោយ​។​ក្នុង​ពិធី​នោះ​លោក​និង​ក្រុមការងារ​ក៏បាន​អញ្ជើញ​វិ​រៈ​សិល្បករ​ផ្នែក​ចាប៉ីដងវែង​គឺ​លោកតា​គង់​ណៃ​ឱ្យមក​ចូលរួម​ផងដែរ​ដោយ​លោក​ប្រកាសថា​ដើម្បីឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ចំពោះ​វិ​រៈ​សិល្បករ​ជើងចាស់​រូបនេះ​ឱ្យបាន​ច្រើន​។

​លោ​កថា​ភាពយន្ត​មួយ​នេះ​លោក​មិនទាន់​រំពឹង​ពី​ជោគជ័យ​ខ្លាំង​នោះទេ​ប៉ុន្តែ​ផ្អែក​តាម​ការគាំទ្រ​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ លើសពី​ភាពយន្ត​មុនៗ ដែល​លោក​បាន​ផលិត លោក​ជឿជាក់ថា​ស្នាដៃ​មួយ​នេះ នឹង​ជោគជ័យ​ខ្លាំង​។​ចំណែក​អ្នកនាង​ច​ន​ច័ន្ទ​លក្ខិណា​ក៏បាន​បញ្ជាក់ថា​មានតែ​អ្នកសិល្បៈ​ប៉ុណ្ណោះ​ដែល​ត្រូវបង្កើត​សកម្មភាព​ជួយ​ដល់​អ្នកសិល្បៈ ។​

​ប៉ុន្តែ​ក៏ត្រូវ​ទាមទារ​អោយ​អ្នកសិល្បៈ​ដែលជា​មេឃ​ធាង​គ្រប់ផ្នែក​ចេះ​លើកទឹកចិត្ត​គ្នា​និង​ជួយ​ជំរុញ​គ្នា​ដោយ​មិន​វាយបំបាក់​ទឹកចិត្ត​គ្នា​នោះដែរ​។​អ្នកនាង​ប្រកាសថា​ភាពយន្ត​រឿង​«​ទារុណកម្ម​ខ្មោច​»​អ្នកទស្សនា​នឹង​ទស្សន៍ទាយ​មិនដឹង​ពី​អត្ថន័យ​ខាងក្នុង​នោះទេ​ដោយសារតែ​អ្នកនិពន្ធ​បាន​បង្កប់​ខ្លឹមសារ​ជាច្រើន ដែល​ធ្វើអោយ​អ្នកទស្សនា​គ្រាន់តែ​ដឹង​ពី​ចំណងជើង ឬ​ទស្សនា​បានតែ​ប៉ុន្មាន​ឈុត​ដំបូង ប៉ាន់ស្មាន​មិនដឹង​។
​ ​
​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​សម្ពោធ​រឿងនេះ​គេ​ឃើញ​តារា​សិល្បៈ​ទាំង​ជំនាន់​ចាស់​និង​ថ្មី​ស្ទើរ​មិនគួរ​អោយ​ជឿ​បង្ហាញខ្លួន​ខណៈដែល​តារា​ទាំងនោះ​ក៏​នៅ​កំដរ​កម្មវិធី​អោយទទួល​ការចាប់អារម្មណ៍​តាំងពីដើម​ដល់​ចប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម