​រថយន្ត​ធំ​បើក​ចូល​ក្រុង​ទាំង​ព្រឹក​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​រង​ការខូចខាត​

604
ចែករម្លែក
  • 6
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​រថយន្ត​ធំ​ធុន​យក្ស​មួយគ្រឿង​បើក​ចូល​ក្រុង​ក្នុង​ម៉ោង​ហាមឃាត់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​បង្ក​ការកកស្ទះ​ចរាចរ​រាប់​ម៉ោង​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ផ្លូវ​២១៧​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

យោងតាម​បទបញ្ជា​របស់​ចៅហ្វាយក្រុង​និង​លោកស្នងការ​រាជធានី​ភ្នំពេញ​ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​ដោយ​កូនចៅ​ក្រោម​ឱវាទ​មិន​អនុវត្តន៍​តាម​ថ្នាក់លើ​។​ក្រោយពេល​ដាក់បទបញ្ជា​ដល់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់ក្រោម​របស់លោក​ទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ហាមឃាត់​មិន​អនុញ្ញាតឱ្យ​រថយន្ត​ប្រភេទ​ធំៗ​បើក​ចូលក្នុង​ក្រុង​នៅពេល​ថ្ងៃ​នោះទេ​។​ព្រោះ​រថយន្ត​ធំៗ​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​បង្កឱ្យមាន​អ្នករងរបួស​និង​ស្លាប់​ជា​ញឹកញាប់​។​

​ជាក់ស្តែង​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​រថយន្ត​បង្ក​ធុន​យក្ស​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3E -0247​ដែលមាន​សញ្ញា​សំគាល់​នៅមុខ​ក្បាល​រថយន្ត​CH​ដឹក​ទូរ​កុង​ន័​រ​សំពីងសំពោង​វែង​ជាង​រថយន្ត​។​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បត់​ស្ដាំ​ក៏​វាត់​កន្ទុយ​បុក​បង្កាន់ដៃ​បាក់​រង​ការខូចខាត ។​

​ក្រោយពេល​រថយន្តបុក​បាក់​បង្កាន់ដៃស្ពាន​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ដែល​ឈរជើង​នៅ​ដៅ​ចេញមក​ស្ទាក់​ឃាត់​រថយន្ត​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​។​

ជាមួយគ្នា​នោះ​លោក​ពេជ្រ​កែវ​មុន្នី​អភិបាលខណ្ឌ​មានជ័យ​បាន​ឆ្លើយតប​នឹង​រថយន្ត​ធុន​យក្ស​ចូល​ក្រុង​ក្នុង​ដែនដី​ខ្លួន​ថា “​ប្រគល់ឱ្យ​សង្កាត់​ដាក់​កម្លាំង​ប្រចាំការ​នៅ​ទីនោះ​ឱ្យបាន​ជាប់​ដើម្បី​រាយការណ៍ ហេតុអ្វី​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​បាន​”៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម