សម្តេច​ប្រធានព្រឹទ្ធសភា​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ប្រធាន​រដ្ឋ​វៀតណាម​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង​

556
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញៈ ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សវនាការ​ជាមួយនឹង​ឯកឧត្តម ង្វៀន ភូ​ជុង​(NGUYEN PHU TRONG) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងនាម​ព្រឹទ្ធសភា​និង​ប្រជាជន​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​ក្រៃលែង និង​ស្វា​គម​ដ៏​កក់ក្តៅ​បំផុត​ចំពោះ​ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់ និង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ង្វៀន ភូ​ជុង​នាឱកាស​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាជន និង ប្រទេស​ទាំងពីរ ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​នាពេល​អនាគត​។

​ក្នុងឱកាស​ជំនួស​វនា​ការ​នេះ ឯកឧត្តម ង្វៀន ភូ​ជុង បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ របស់​ឯកឧត្តម​នាពេល​នេះ គឺ​ដើម្បី​ជំរុញ និង​ពង្រឹងពង្រីក ថែមទៀត​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំងពីរ ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ជិតស្និទ្ធ មាន​ប្រសិទ្ធភាព និង​មាន​លទ្ធផល​ច្រើនជាង​នេះ​ថែមទៀត​។ ប្រទេស​ទាំងពីរ​មាន​ទំនាក់​ទំ​ង​ជាមួយគ្នា តាំងពី​យូ​លង់ ណាស់​មកហើយ ហើយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ​មានការ​រីកចម្រើន លើ​គ្រប់​វិស័យ ទាំង​អង្គការនីតិប្បញ្ញត្តិ និង​អង្គការ នីតិប្រតិបត្តិ​នៃ​ប្រទេស​ទាំងពីរ​។

​ឯកឧត្តម ង្វៀន ភូ​ជុង បាន​មានប្រសាសន៍ថា ព្រឹទ្ធសភា​កម្ពុជា និង​រដ្ឋសភា​វៀតណាម តែងតែមាន​ការផ្លាស់ប្តូ​រ​គណៈប្រតិភូ​គ្នា​ទៅវិញទៅមក ដើម្បី​ដកស្រង់​បទពិសោធន៍​ការងារ​រវាង​ស្ថាប័ន​ទាំងពីរ នេះ​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ការជួយ​ឧ​ប្ថ​ម្ភ​គាំទ្រ​យ៉ាង​ធំ ធេង​ពី​ប្រជាជន ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ប្រជាជន​វៀតណាម​។​
​នៅក្នុង​ឱកាស​នោះដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍ ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ង្វៀន ភូ​ជុង ដែល​បាន​ថ្លែង​សរសើរ​អំពី ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ច​សហ​-​ប្រតិបត្តិការ​រវាងរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ ហើយ​បានចាត់ទុក​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ នោះ គឺជា​មូលដ្ឋានគ្រឹះ​រួមចំណែក​ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅ​ព្រះរាជាណាចក្រ កម្ពុជា ទាំង​ក្នុង​ពេប​ច្ចុ​ប្បន្ន និង​តទៅ​អនាគត​។

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​គូសបញ្ជាក់ថា ព្រឹទ្ធសភា​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អជា មួយ​នឹង​រដ្ឋសភា​វៀតណាម រួមទាំង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពហុភាគី ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិ​- ប​ត្តិ​ការ​ថ្នាក់​តំបន់ និង​អន្តរជាតិ ដូចជា​៖ AIPA APPF IPU និង CLV ជាដើម​។​

​ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ រដ្ឋសភា​វៀតណាម ដែល​តែងតែ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដល់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។ ជំនួយ​ឧបត្ថម្ភ​ទាំងនោះ​ពិតជា​បានរួម​ចំណែក​ដល់​កា​រលើ​កម្ពស់​សមត្ថភាព​ស្ថាប័ន​និង​លើ​កម្ពស់​សមត្ថភាព​មន្ត្រី​រាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ហើយ​ព្រឹទ្ធសភា​បាន និង​កំពុង​ប្រើប្រាស់​ជំនួយ ឧបត្ថម្ភ​ទាំងអស់នោះ ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​ក្នុងនាម​ព្រឹទ្ធសភា​និង​ប្រជាជន​កម្ពុជា សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​ជានិច្ច​ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ធំធេង​ដល់​បុព្វហេតុ​ដ៏​ត្រឹមត្រូវ និង​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ ដើម្បី​បន្ត​ពង្រឹង និង​ព​ង្រឹ​កនូវ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជ​ជន និង​ប្រទេស​ទាំងពីរ ក្រោម​ពាក្យស្លោក អ្នកភូមិផង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ និង​យូរអង្វែង​។ ជាមួយគ្នានេះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ចរចារ​បញ្ច​ប់​លើ​បញ្ហា​ព្រំដែន ដើម្បី​ឈានទៅ​សម្រេច​នៃ​ការបោះបង្គោល និង​ការងារ​ខណ្ឌសីមា រវាង​ប្រទេស​ទាំងពីរ ឱ្យបាន​គ្រប់សព្វ កាន់តែ​ឆាប់​និង​ល្អប្រសើរ ក្នុងនោះ​ដើម្បី​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ឯកឧត្តម ង្វៀន ភូ​ជុង បាន​ថ្លែងអំណរគុណ និង​ឯកភាព​ទាំងស្រុង​ចំពោះ​ប្រសាសន៍​មានតម្លៃ របស់​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បានលើកឡើង​អំពី ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ ហើយនឹង​បន្ត​កិច្ច សហប្រតិបត្តិការ​ជាមួយគ្នា​ក្នុងការ​អភិវឌ្ឍ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​លើ រាល់​អ្វីៗ​ដែល​ប្រទេស​ទាំង​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​។ ឯកឧត្តម​បាន​បញ្ជាក់ថា ទំនាក់ទំនង​នៃ ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ស្មារតី​ភូមិ​ផង​របង​ល្អ​ប្រពៃ​ជាមួយគ្នា និង​មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិ​- កា​រលើ​គ្រប់​វិស័យ រឹងមាំ​យូ​អង្វែង​។ ប្រទេស​វៀតណាម​មិនអាច​បំភ្លេច​បានទេ នូវ​ការជួយ​ឧ​ប​ត្ថ​គាំទ្រ ដ៏​ធំធេង​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​តស៊ូ កៀក​ស្មា​គ្នា​ប្រឆាំង​ពួក​អាណានិគមនិយម ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​ពីមុនមក និង​បុព្វ ហេតុ​កសាង​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ននេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម