ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​អាពាហ៍ពិពាហ៍​លើក​ទី​១ ចំនួន​ជិត ៤០០​រង្វាន់ ទៅដល់​អតិ​ជន​គូ​ស្វាមីភរិយា​ថ្មី​ទូទាំងប្រទេស​

543
ចែករម្លែក
  • 4
    Shares

ដោយ​: គឹម​ប៊ុន / ភ្នំពេញៈ តាម​ការសន្យា​ក្នុង​ពាណិជ្ជកម្ម​របស់ខ្លួន ស្រា​បៀរ​កម្ពុជា​ថ្ងៃនេះ បានធ្វើការ​ប្រគល់ជូន​នូវ​រង្វាន់​អាពាហ៍ពិពាហ៍​ជិត ៤០០ រង្វាន់ ទៅដល់​គូ​ស្វាមីភរិយា​ថ្មី​ជិត ៤០០ គូ ដែលមាន​សំណាង​ឈ្នះ​នូវ​រង្វាន់​ផ្សេងៗ​គ្នា​ក្រោយពេល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា និង ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រាប់​បម្រើ​ជូន​ដល់​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។

​ព្រិ​ត្ត​ការណ៍​ចែក​មហា​រង្វាន់​អាពាហ៍ពិពាហ៍​នេះ ត្រូវបានធ្វើ​ឡើងជា​ពីរ​កន្លែង​ផ្សេងគ្នា ទី​១ នៅឯ​ការិយាល័យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ស្ថិតនៅ​ផ្លូវ​ជើងឯក ខណ្ឌដង្កោ​ល រាជធានី​ភ្នំពេញ និង ទី ២ លើ​ឆាក​ប្រគុំ​ដ​ន្ត្រី​Cambodia Rock the Nation នៅឯ​ខេត្តកំពង់ចាម ហើយ​រង្វាន់​ទាំងអស់នោះ​រួមមាន​៖​ទឹកប្រាក់ ៥០០០ ដុល្លារ ចំនួន ៥ រង្វាន់ ទឹកប្រាក់ ១០០០ ដុល្លារ ចំនួន ២៥ រង្វាន់ ម៉ា​ស៊ិន​បោកគក់ ចំនួន ៨៤ រង្វាន់ ម៉ាស៊ីនត្រជាក់ ចំនួន ១៣១ រង្វាន់ និង ទូរទស្សន៍​ទំ​ហ៊ុំ ៣១ អ៊ីង ចំនួន ១៣០ រង្វាន់​។​

​លោ​ឧកញ៉ា លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សបាន​មានប្រសាសន៍ បន្ទាប់ ពី​ប្រគល់​រង្វាន់​ទាំងនោះ​រួច​ថា “​វា​ជា​អារម្មណ៍​កាន់តែ​សប្បាយរីករាយ​មួយ​សម្រាប់​ខ្ញុំ ដែល ស្រា​បៀរ កម្ពុជា និង ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួលបាន​ការគាំទ្រ និង ជាពិសេស កាន់តែ​ពេញនិយម​ជាវ​យកទៅ​ដាក់ជូន​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស​គូ​ស្វាមីភរិយា​រាប់ពាន់​គូ​
​ទូទាំងប្រទេស​ប្រទេស​កម្ពុជា​។​”

​សូមបញ្ជាក់​ផងដែរ​ថា ការចាប់​ឆ្នោត​ផ្សងសំណាង​សម្រាប់​រង្វាន់​អាពាហ៍ពិពាហ៍​នេះ ត្រូវបាន​ធ្វើឡើង​កាល​ប្រមាណ​ជា ៣ សប្តាហ៍​មុន ហើយក៏​មានការ​ចុះផ្សាយ​នូវ​លទ្ធផល គូ ស្វាមីភរិយា​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ទាំងនេះ នៅលើ​បណ្តាញ​សារពត៌មាន ដើមអម្ពិល Fresh News, កម្ពុ​ជាថ្មី Sabay News ថ្មី​ថ្មី និង KBN ផងដែរ​។

​ដោយឡែក​ដើម្បី​មានឱកាស​ចូលរួម​ឈ្នះ​រង្វាន់​អាពាហ៍ពិពាហ៍​ខាងលើ​ជា​បន្តបន្ទាប់ អតិថិជន​ទាំងអស់​គ្រាន់តែ​ជាវ​កញ្ចប់​រោងការ​ដែល​មានការ​ផ្តល់ជូន​ពិសេស ពី​ស្រា​បៀរ​កម្ពុជា គឺ ចំនួន ២៥ កេស នោះ​អតិថិជន​នឹង​ទទួលបាន​៣​កេស បន្ថែម​ដោយ​ឥតគិតថ្លៃ សន្លឹកឆ្នោត ១ សន្លឹក បូករួម​ជាមួយ​សៀវភៅ​កត់​ចំណងដៃ ចំនួន ២ ក្បាល​បន្ថែមទៀត​ផងដែ​រ​។

​ខ្មែរ​ប៊ែ​វើ​រី​ជិ​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ​១០០% ហើយក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា​ស្រា​បៀរ​អ៊ិ​ច​ស្ត្រា​ស្តោ​ត​Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕

ទីតាំងផ្សាយពាណិជ្ជកម្ម