តើ​មួយណា​ជា​ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា​?​តើ​គួរ​ហៅថា សម រង្ស៊ី ឬ​ទណ្ឌិត សម រង្ស៊ី ? ​

1301
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក​សុខ ឥសាន សមាជិកសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ចម្ងល់​ថា​ថា​“​តើ​មួយណា​ជា​ប្រធាន​​គណបក្សប្រឆាំង​នៅ​កម្ពុជា​?”​។​
​ ​
​ការលើក​ឡើងជា​ចម្ងល់​របស់​មន្ដ្រី​បក្ស​កាន់អំណាច​រូបនេះ បាន​ធ្វើឡើង​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ជាមួយ​អ្នកសារព័ត៌មាន បន្ទាប់ពី​រូបលោក​បានឮ​ការលើកឡើង​របស់​មន្ដ្រី គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​កម្ពុ​ជាមាន​លក្ខណៈ​​លម្អៀង​ដោយសារតែ​ប្រធាន​គណបក្សប្រឆាំង​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​។​
​ ​
​លោក​សុខ ឥសាន បាន​លើកឡើងថា “​នៅក្នុង​វេទិកា​អ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី យប់​ថ្ងៃ ទី ២៧ ខែម​ថុ​នា ២០១៧​មន្ត្រី​គណបក្ស​សា​ង្គ្រោះ​​ជាតិ បាន​និយាយថា​មានការ​លម្អៀង ដោយសារ​ប្រធាន​បក្សប្រឆាំង​ត្ររ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់​។ មាន​សំណួរ​ថា តើ​មួយណា​ជា​ប្រធាន​គណបក្ស​សា​ង្គ្រោះ​ជាតិ​? បើ ឯ​ឧ កឹម សុខា ជា​ប្រធាន​គណបក្ស​បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​​ចូលរួម​ការបោះឆ្នោតរ​ហូត​។ ហេតុ​ម្ត៉េ​ច​ថា​អត់​មាន​ប្រធាន​បក្ស​នៅ​បោះឆ្នោត​? បើ​និយាយ​ពី សម រង្សី វិញ គាត់​មិនមែនជា​សមាជិក​បក្ស និង​ក៏​មិនមែនជា​ប្រធាន​បក្ស​ទៅទៀត​។ សម រង្សី ជា​អនុ​ប្រជាជន គ្មាន​បក្ស មិនមែនជា​ប្រធាន​បក្ស​ឡើយ​”​។​
​ ​
​យ៉ាងណា​ម៉េ​ញ លោក​សុខ ឥសាន ក៏បាន​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​ដែរ​ថា “…​សម រង្ស៊ី មិនមែនជា​ឯកឧត្តម​អី​ទៀត​ទេ​…​ពីព្រោះ ពេល​​សម រង្ស៊ី នៅ​តំណាងរាស្ដ្រ​ហ្នឹង​វា​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ​…​នៅពេលណា​តំណាងរាស្ដ្រ​ណា​ម្នា​ក់មាន​សាលក្រម​ស្ថាពរ​របស់​​តុលាការ យោងតាម​មាត្រា​១៤​នៃ​ច្បាប់​ស្ដីពី​លក្ខន្ដិកៈ​តំណាងរាស្ដ្រ បាន​បញ្ជាក់ថា ពេលណា​មាន​សាលក្រម​តុលាការ​ស្ថាពរ​ហើយ​នៅក្នុង​​តំណែង​នេះ ត្រូវអស់​៣​ចំណុច​…​ចំណុច​ទី​១.​អស់សិទ្ធិ​…​ចំណុច​ទី​២.​អស់​បុព្វសិទ្ធិ​…​ទី​៣. អស់​សមាជិក​ភាពជា​តំណាងរាស្ដ្រ​…​ចឹ​ង​បើ​អស់​បុព្វសិទ្ធិ មានន័យថា សម រង្ស៊ី ហ្នឹង វា​អស់​ងារ​ឯកឧត្តម អស់​ជា លោក ហើយ​…​ហើយ​សិទ្ធិ​នយោបាយ​របស់លោក​ក៏​វា​អស់រលីង​ហើយ​។​តែ​ចុះឈ្មោះ​បោះឆ្នោត​ហ្នឹង​គេ​មិន​ឲ្យ​ចុះ​ផង​…​ចឹ​ង​វា​មានន័យថា វា​ជា​អនុ​ប្រជាជន​ហើយ​”​។​
​ ​
​លោក​សុខ ឥសាន បាន​សង្កត់ធ្ងន់ថា ក្នុង​លក្ខខណ្ឌ​នេះ គឺ គេ​គួរ​ហៅថា សម រង្ស៊ី ឬ​ទណ្ឌិត សម រង្ស៊ី តែម្ដង​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺជា​គណ​​បក្ស​មួយ​ប្រៀបបាន​នឹង​ពស់​ក្បាល​ពីរ ហើយ​នាពេល​អនាគត បក្ស​នេះ​នឹង​ជួប​វិបត្តិ​ឈ្លោះ​ដណ្តើម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជាក់​ជា​មិន​​ខាន​។​

​លោក សុខ ឥសាន មានប្រសាសន៍​បែបនេះ​បន្ទាប់ពី​គេ​មើលឃើញថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ​ដែល​កំពុង​និរទេស​ខ្លួន​​នៅ​បរទេស​នោះ តែងតែ​លូកលាន់​នៅក្នុង​កិច្ចការបក្ស ដោយ​មិន​ខ្លាចញញើត​លោក កឹម សុខា​ដែល​កំពុង​កាន់ដំណែង​ជា​ប្រធាន​បក្ស​​នោះឡើយ​។

​លោក​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ពិតជា​ឆុត ដូច​ហោរា​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ​ទស្សន៍ទាយ​មែន​។​ហោរា​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ​ទស្សន៍ទាយ​ថា គណបក្សប្រឆាំង​ប្រៀបបាន​នឹង​ពស់​ក្បាល​២ ដឹកនាំ​តួខ្លួន​តែមួយ ហើយ​បើជា​ពស់​ក្បាល​ពីរ គឺ​ការដឹកនាំ​ជៀស​មិន​រួច ពី​ប្រទាញប្រទង់​គ្នា​ក្នុង​ការដឹកនាំ​នោះទេ​។ ដូច្នេះ​វា​ត្រូវតែ​មានទំនាស់​ជាមិនខាន​ឡើយ​៕ ​ដោយ ៖វិបុល-វាសនា

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​នេះ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​នោះ តែងតែ​លូកលាន់​នៅក្នុង​កិច្ចការបក្ស ដោយ​មិន​ខ្លាចញញើត​លោក កឹម សុខា

ទីតាំងផ្សាយពាណិជ្ជកម្ម