អាមេរិក​ស្វែងរក​ការបោះឆ្នោត​អំពី​សេចក្តីសម្រេចចិត្ត​សហប្រជាជាតិ ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​ចូល​វេ​ណេ​ស៊ុយអេ​ឡា​

581
ចែករម្លែក

​បេសកជន​អាមេរិក លោក អែ​លី​យូ​ត អា​ប្រា​មស៍ (Elliott Abrams)​និយាយថា រដ្ឋបាល​របស់​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក នឹង​ស្វែងរក​ការបោះឆ្នោត​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​នេះ​ស្តី​ពី​សេចក្តីសម្រេចចិត្ត​ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្សធម៌​ចូល​និង​រៀបចំ​ការបោះឆ្នោត​​ដោយ​សេរី​។​

​ដោយ​និយាយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ស្នើឡើង​ដោយ​សហរដ្ឋ​អាមេរិក​នោះ លោក អែ​លី​យូ​ត អា​ប្រាមស៍​បាន​និយាយ​កាលពី​ថ្ងៃ​​អង្គារ​ទី​២៦​កុម្ភៈ​ថា លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា​បាន​បំផ្លាញ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយអេ​ឡា ហើយ​បាន​រារាំង​ការនាំ​ជំនួយ​មនុស្សធម៌​ចូល​។​

​លោក អែ​លី​យូ​ត អា​ប្រា​មស៍ បាន​និយាយថា​” សេចក្តីសម្រេចចិត្ត​ចំពោះ​ស្ថានភាព​មនុស្សធម៌​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការ ជាជាង​ប្រឆាំង​ប្រជាជន​នៅវេ​ណេ​ស៊ុយអេ​ឡា​” ។​

​រុស្ស៊ី​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់វេ​ណេ​ស៊ុយអេ​ឡា​ហើយ​លោក អែ​លី​យូ​ត អា​ប្រាមស៍​បាន​បដិសេធ​មិន​និយាយ​ថា​តើ​រដ្ឋាភិបាល​ក្រុង​​ម៉ូស្គូ​នឹង​បោះឆ្នោត​វ៉េតូ​ប្រឆាំង​សេចក្តីសម្រេច​នេះ​ឬ​អត់​នោះ​។ ប៉ុន្តែ​លោក​និយាយថា “​វា​គួរ​ឱ្យ​អាម៉ាស់​ណាស់​ក្នុង​ការបោះឆ្នោត​វ៉េតូ​ប្រឆាំង​សេចក្តីសម្រេច​ដែល​អំពាវនាវ​ឱ្យ​​មាន​ជំនួយ​មនុស្សធម៌​នោះ​”៕​ដោយ​៖​សុខា​/sn

លោក អែ​លី​យូ​ត អា​ប្រា​មស៍ បេសកជន​អាមេរិក និយាយ​នៅ​កិច្ចប្រជុំ​ស្តី​ពី​វេ​ណេ​ស៊ុយអេ​ឡា​នៅ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម