​កម្ពុជា​-​ថៃ​និង​វៀតណាម​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​រួមគ្នា​ដើម្បី​ផ្តល់​ទំនុកចិត្ត​

739
ចែករម្លែក
  • 30
    Shares

​ដោយៈ​ប៊ុន​ណាត​/​ខេត្ត​ចន្ទ​បុរីៈ​ប្រទេស​ចំនួន​៣​ក្នុងនោះ​មាន​ថៃ​កម្ពុជា​វៀតណាម​បានរៀបចំ​នូវ​ព្រឹត្តិការណ៍​ពិ​ព័ណ៌​ពាណិជ្ជកម្ម​រួមគ្នា​រយៈពេល​៥​ថ្ងៃ​ចាប់ពី​យប់​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩​នៅក្នុង​ខេត្ត​ចន្ទ​បូរី​ប្រទេស​ថៃ​។​ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​ទំនុកចិត្ត​ជូន​ដល់​ផ្នែក​ធុរៈកិច្ច​និង​អ្នក​ប្រកប​អាជីវកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​លោក​ហឿង​សុ​គុណ​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍​ក្នុង​ពិ​ពី​បើក​ពិ​ព័រ​ណ៌​នា​រាត្រី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា​ការរៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​(​ថៃ ខ្មែរ វៀតណាម​)​ចាប់ពី​ថ្ងៃទី​២៦​ខែកុម្ភៈ​រហូតដល់​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០១៩​។​

ការលក់ដូរ វិនិយោគទុន និង​ផ្សព្វផ្សាយ​ដើម្បី​ពង្រឹង​ការលក់ដូរ​ជាមួយ​ប្រទេសជិតខាង​និង​លក់ដូរ​តាម​ព្រំដែន​ប្រទេស​ជាប់​គ្នា​មាន​ទំនាក់ទំនង​លក់ដូរ​បានល្អ​ប្រសើរ​និង​ការអភិវឌ្ឍន៍​សេ​ដ្ខ​កិច្ច​ជាមួយ​ប្រទេសជិតខាង​។​ដោយមាន​ក្រុម​ផលិតផល​ទំនិញ​ចាប់ពី​លំដាប់​ផ្កាយ​៣​ដល់​ផ្កាយ​៥​និង​ប្រកប​អាជីវកម្ម​អ្នក​ផលិត​ទំនិញ​កសិកម្ម​អោយ​ប្រែក្លាយជា​មហា​តំបន់​ទាំងបី​។​

​លោក​អភិបាល​បាន​បន្តថា ការលក់ដូរ​ទំនិញ​និង​ចំណីអាហារ​តាម​ច្រកទ្វារព្រំដែន​កន្លងមក​ឃើញថា កិច្ចការងារ​ដែល​យើង​បានធ្វើ​កន្លងមក​គឺ​បានល្អ​ប្រសើរ​ដែលមាន​កា​រ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រលូត​លាស់​បានល្អ​ប្រសើ​រ​។​ពិសេស​គឺ​ការទំនាក់ទំនង​ដើម្បី​រួមចំណែក​ការវិនិយោគ​និង​ការទំនាក់ទំនង​ទាំង​ផ្នែក​សន្តិសុខ​តាម​ព្រំដែន​ក៏ដូចជា​កិច្ចការងារ​ប្រជាពលរដ្ឋ​ទាំងពីរ​បាន​សហការ​ប្រតិបត្តិ​ការ​គ្នា​បានល្អ​ប្រសើរ​នៅក្នុង​តំបន់​ផងដែរ​។​

​លោក​វិ​ធូ​វ៉ា​ត់​ស៊ីណា​ម​អភិបាលខេត្ត​ចន្ទ​បុរី​បាន​មានប្រសាសន៍​បញ្ជាក់ថា​ការដាក់​តាំង​ពិ​ព័រ​ណ៌​ស៊ី​សាន់​តាក​វ៉ាន់​អក​ប្រ៊ែ​ន​ថៃ​ហួ​ចៃ​អាស៊ាន​អស្ចារ្យ​នៃ​ការលក់ដូរ​ថៃ​-​កម្ពុជា​-​វៀតណាម​លើក​ទី​៩​នៅថ្ងៃនេះ​ក្នុង​គោលបំណង ផ្តល់នូវ​ទំនុកចិត្ត​ជូន​ដល់​ផ្នែក​ធុរៈកិច្ច និង​អ្នក​ប្រកប​អាជីវកម្ម ទាំង​ក្នុង​និង​ក្រៅ ប្រទេស​។

តាមរយៈ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេសជិតខាង​ជាពិសេស​ជាមួយ​បណ្តា​ខេត្ត​ជិតខាង​គ្នា​រវាង​ខេត្ត​ចន្ទ​បុរី (​ថៃ​) ខេត្តបាត់ដំបង និង ខេត្ត​ប៉ៃលិន (​កម្ពុជា​) ចាប់ពី​លំដាប់​ផ្កាយ​៣ ដល់​ផ្កាយ​៥ ។​

​គួរ​បញ្ជាក់ដែរថា​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​លើក​ទី​៩ ក្នុងការ​ដាក់តាំង​ពិ​ព័រ​ណ៌​ស៊ី​សាន់​តាក់​វ៉ាន់​អក​ប្រ៊ែ​ន​ថៃ ហូ​ចៃ​អាស៊ាន​អស្ចារ្យ ការលក់ដូរ ថៃ​-​កម្ពុជា​-​វៀតណាម ក្រោម​ប្រធានបទ “.​ផ្សារ​មនុស្ស​ដើរ​៣​ប្រទេស​”. នេះ​គឺ​តែងតែ​រៀបចំ​ជា​រៀងរាល់ឆ្នាំ​ស្ថិតក្នុង​បរិវេណ​ផ្សារ​លក់ដូរ ថៃ​-​កម្ពុជា​(​ផ្សារ​បាន​ឡែ​ម​)​។

មាត់ច្រក​អន្តរជាតិ​ដូង​ស្រុក​កំរៀង​(​កម្ពុជា​)​ស្រុក​ប៉ូង​ណាំ​រ៉​ន​(​ថៃ​)​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត​បាត់ដំបង​ប៉ៃលិន​កម្ពុជា​និង​ខេត្ត​ចន្ទ​បុរី​(​ប្រទេស​ថៃ​)​ព្រមទាំង​មានការ​សម្តែង​សិល្បៈ​វប្បធម៌​ទាំង​៣​ប្រទេស​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម