​រណ្ដៅ​ដី​មហា​សែន​ជ្រៅ​ក្នុង​ក្រុង​សៀមរាប​កំពុង​គំរាមកំហែង​ជីវិត​មនុស្ស​និង​សត្វ​ខួប​រដូវ

842
ចែករម្លែក
  • 589
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​៖​ទីតាំង​រណ្តៅ​ជីក​យក​ដី​លក់​ដ៏​សែន​ជ្រៅ​ដែល​អ្នកភូមិ​ហៅ​តៗ​គ្នា​ថា​ជា​ជ្រោះ​មរណៈ​នោះ​បាននិងកំពុង​គំរាមកំហែង​ដល់​ជីវិត​មនុស្ស​និង​សត្វ​មិន​ថា​រដូវប្រាំង​ឬ​វស្សា​នោះទេ​។​ឯ​មន្ទីរ​ពាក់​ព​ន្ធ័​បាន​ត្រឹម​ឆ្លើយថា​ចាំ​ឱ្យ​មន្ត្រី​ចុះទៅ​មើល​។​

​ទីតាំង​រណ្តៅ​ជីក​យក​ដី​លក់​ឬ​ជ្រោះ​មរណៈ​ដែលមាន​ជម្រៅ​ជិត​២០​ម៉ែត្រ​នេះ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប​ខាងលិច​វត្ត​ចេ​តី​យ៏​។​ក្រុម​ពលរដ្ឋ​ដែលមាន​លំនៅស្ថាន​ក្បែរ​ជ្រោះ​មរណៈ​ខាងលើនេះ​បាន​និយាយថា​ពួកគាត់​កំពុង​មានការ​ព្រួយ​បារ​ម្ម​ណ៏​ខ្លាំងណាស់​ចំពោះ​មនុស្ស​និង​សត្វ​ពិសេស​ក្មេងៗ​តែម្តង​។​

ប្រភព​បាន​បន្តថា​ប្រសិនបើ​ពួកគេ​ទៅ​ទីនោះ​ហើយ​មានការ​ធ្វេសប្រហែស​ឬ​មិនបាន​ចាប់​អារ​ម្ម​ណ៏​រណ្តៅ​ដី​នេះ​អាច​នឹង​ឆក់យក​ជីវិត​ពួកគេ​ត្រឹមតែ​មួយប៉ប្រិចភ្នែក​។​នេះ​ក៏​ដោយសា​តែ​កត្តា​ច្រើនយ៉ាង​ដូចជា​មិនមាន​ការហ៊ុំព័ទ្ធ​រណ្តៅ​ដី​ដែល​បាន​ជីក​រួច​និង​រណ្តៅ​ដី​ទាំងនោះ​មាន​ជម្រៅ​ជ្រៅ​ខ្លាំង​ដែល​ធ្លាក់ចូល​ទៅហើយ​មិនអាច​ឡើង​រួច​មកវិញ​បាន​។​ល​។​

​ថៅកែ​រណ្ដៅ​ដី​នេះ​គឺជា​អ្នកមានអំណាច​ធំ​ណាស់​ហើយក៏​ជា​អ្នករកស៊ី​ផ្នែក​កាយ​យក​ដី​លក់​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​ប្រចាំខេត្ត​សៀមរាប​។​ចំពោះ​ករណី​ពួកគាត់​ជា​ពលរដ្ឋ​ក៏​មិនបាន​ដឹងថា​មានការ​អនុញាត​ច្បាប់​ឬ​យ៉ាងណា​នោះទេ​។​ប្រសិនបើ​មាន​ក៏​មិនដឹងថា​ខាង​ណា​ជា​អ្នកផ្តល់​ច្បាប់​ឲ្យ​នោះដែរ​ពីព្រោះ​រណ្តៅ​ទាំងនេះ​វា​ស្ទើរតែ​ហួស​ច្បាប់​កំណត់​ទៅហើយ​។​

​ប្រភព​បន្តថា​ការដែល​ឈ្មួញ​ហ៊ាន​ធ្វើ​ទាំង​បែបនេះ​ទំនង​ជាមាន​មន្ត្រី​ជំនាញ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​ជា​អ្នក​នៅក្រោយ​ខ្នង​ដើម្បី​ផលប្រយោជន៍​ជា​ថ្នូរ​ទៅនឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​ដោយ​មិន​ខ្វល់​អំពី​ជីវិត​មនុស្ស​និង​សត្វ​អ្វី​ទាំងអស់​។​ក្រុម​ពលរដ្ឋ​ក៏បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​និង​ហាមឃាត់​ដល់​ក្រុម​ឈ្មួញ​ជីក​ត្រឹមតែ​ច្បាប់​កំណត់​បាន​ហើយ​ប្រសិនបើ​មានច្បាប់​។​

​ប៉ុន្តែ​បើ​គ្មាន​ច្បាប់​គួរ​មាន​វិធានការ​ទប់ស្កាត់​ផង​ចុះ​ត្បិត​តំបន់​ខាងលើនេះ​សុទ្ធសឹង​ជា​តំបន់​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​ទាំងអស់​។​មិនតែប៉ុណ្ណោះ​ការដឹកជញ្ជូន​ដី​នោះ​មាន​ឡានធំៗ​ជាច្រើន​គ្រឿង​បានធ្វើ​ចរាច​ណ៍​បំផ្លាញ​ផ្លូវ​សាធារណៈ​ជាច្រើន​ពាន់​ម៉ែត្រ​និង​ហុយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពិបាក​ក្នុង​ការរស់នៅ​យ៉ាងខ្លាំង​។​ក្រុម​ពលរដ្ឋ​បញ្ជាក់ថា​តាម​ដឹង​រណ្តៅ​ដី​ដែល​ហៅថា​ជ្រោះ​មរណៈ​នេះ​មាន​ថៅកែ​ចំនួន​បីនាក់​។​ទី​១​ជា​របស់លោក​ស្រី​អេង​សុខ​ហ្កិ​ច​។​ទី​២​ជា​របស់​ឈ្មោះ​ឆ​ង​ឯ​ទី​៣​មិនបាន​ស្គាល់ឈ្មោះ​នោះឡើយ​។​

​ក្នុងករណីនេះ​រស្មី​កម្ពុជា​ពុំ​អាច​សុំ​ការបកស្រាយ​ពី​លោកស្រី​អេង​សុខ​ហ្កិ​ច​បាន​នោះទេ​ដោយ​ទូរស័ព្ទ​របស់លោក​ស្រី​ស្ថិតក្នុង​ប្រព​ន្ធ័​ជាប់រវល់​។​ចំណែក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប​លោក​មាស​ជូ​រ៉ានី​បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​ថា​លោក​នៅ​មិនទាន់​បានដឹង​នោះទេ​តែ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ចុះទៅ​មើល​។​លោក​ប្រធាន​មន្ទីរ​នៅ​មិនទាន់​ហ៊ាន​បញ្ជាក់ថា​រណ្តៅ​ដី​ទាំងនោះ​ជា​របស់​ថៅកែ​រូប​ណា​នៅឡើយ​ទេ​។​ចំណែក​ថា​ពួកគេ​មានច្បាប់​អនុញាត​ពី​ត្រឹម​កំរិតណា​ក៏​លោក​សុំ​មិនទាន់​ឆ្លើយ​បានដែរ​ព្រោះ​រង់ចាំ​មន្ត្រី​ចុះ​ពិនិត្យ​សិន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម