ផ្លែឈើ​ទាំងនេះ​ញ៉ាំ​ច្រើន មិនចាំបាច់​ប្រើ​ថ្នាំ​ងងុយគេង​ទេ​

833
ចែករម្លែក
  • 7
    Shares

អត្ថបទ​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ទាំង​១០​ដែល​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​ស្រួល​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​អាច​ពិសារ​ទំពាំងបាយជូរ​បាន ព្រោះ​ក្នុង​ទំពាំងបាយជូរ​មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ អ្នក​គេង​លក់​ស្រួល​។ ជាពិសេស អ្នក​អាច​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​មួយ​កែវ​បាន ព្រោះ​ស្រា ទំពាំងបាយជូរ​នេះ ក៏​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ថែមទាំង​អាចជួយ​ការពារ​សម្រស់​របស់​អ្នក បាន​ទៀតផង​។​

​អ្នក​ក៏​អាច​បរិភោគ​ចេក​ក៏បាន​ដែរ​ព្រោះ​សារធាតុ​ដែលមាន​ក្នុងនោះ​អាចជួយ​បញ្ចេញ​ជាតិពុល ពី​ក្នុង​រាងកាយ​អ្នក​មក​ក្រៅ​តាមរយៈ​ការ​បត់ជើងធំ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​រាងកាយ​អ្នក​ស្រាល ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្រួល​បាន​។​

​ផ្លែ​គី​វី​មាន​ផ្ទុក​សារធាតុ​ច្រើន​ដែល​អាចធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ងប់ មិន​ផ្ទុក​រឿង​ច្រើន​ក្នុងនោះ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​ពេលដែល​អ្នក​មិន​គិត​រឿង​ច្រើន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចំនួន​ពីរ​ផ្លែ ជា​រៀងរាល់ថ្ងៃ ទើប​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​លឿន​។​

​ផ្លែ​ប៉ោម​មិន​ត្រឹមតែ​អាចជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទេ​ថែមទាំង​អាចជួយ​ការពារ​អ្នកជំងឺ​ផ្សេងៗ បាន​ទៀតផង​។ ដូចនេះ អ្នក​អាច​បរិភោគ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ​បាន ដើម្បី​សុខភាព​អ្នក​។​

​ក្រូចឃ្វិច​មាន​ផ្ទុក​វីតាមីន​សេ​ខ្ពស់ និង​សារធាតុ​ដទៃទៀត ដោយ​អាចជួយ​ប៉ូវ​ខួរក្បាល​អ្នក ធ្វើ​ឲ្យ​អ្នក​អាច​ឆាប់​ចូល​គេង​បាន​យ៉ាង​លឿន​ពេលដែល​ខួរក្បាល​មិន​រង​សម្ពាធ​ខ្ពស់​។​

​ផ្លែ​គូ​លេន​ក៏​អ្នក​អាច​ញ៉ាំ​បានដែរ ព្រោះ​ផ្លែឈើ​មួយ​នេះ​អាចធ្វើ​ឲ្យ​អ្នក​មិនឆាប់​ភ្លេច​ថែមទាំង​អាចធ្វើ ឲ្យ​អ្នក​គេង​លក់បាន​ទៀតផង​។​

​ស្ត្រ​ប៊ឺ​រី អ្នក​គួរតែ​បរិភោគ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន និង​កាលស្យូម​ដោ​យា​អាចធ្វើ​ឲ្យ​អារម្មណ៍ អ្នក​ស្ងប់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់បាន​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​ផ្លែឈើ​ទាំង ឡាយ​នេះ​ឲ្យ​ច្រើន ទើប​អាច​ចៀស​ពី​ការប្រើ​ថ្នាំ​ងងុយគេង​បាន​៕ ដោយៈ health.com.kh​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ