មន្ត្រីរាជការ​ជាង​៤០០​នាក់​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ផ្នែក​សេវា​សុខភាព​ពី​រាជរដ្ឋាភិបាល​

580
ចែករម្លែក
  • 13
    Shares

ដោយ​: បូកគោ / កំពត​: មន្ត្រីរាជការ​ជាង​៤១៦​នាក់ ចំណុះ​សាលា​ខេត្តកំពត និង​ក្រុង​ស្រុក​ទាំង​ប្រាំបី​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ បានទទួល​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​បន្ថយ​ការលំបាក​សម្រាប់​សេវា​ថែទាំ​សុខភាព​ទូទៅ​។

​ក្នុង​ពិធី​បើក​ការផ្សព្វផ្សាយ​គោលនយោបាយ ស្តីពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម និង​ប្រគល់​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជូន​មន្ត្រីរាជការ​ចំណុះ​សាលា​ខេត្តកំពត និង​ក្រុង​-​ស្រុក​ទាំង​ប្រាំបី​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ចាប់តាំងពី​ដំណាក់កាល​ដំបូង រហូតមកដល់​បច្ចុប្បន្ន នៃ​ដំណើរការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​តែង​ផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​លើ​សកម្មភាព​គាំពារ​សង្គម ក្នុង​បំណង​កសាង​ធនធានមនុស្ស និង​លើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ​គ្រប់រូប​តាមរយៈ​ការរៀបចំ ក៏ដូចជា​ដាក់ ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទ្រទ្រង់​ផ្នែក​គោលនយោបាយ​សង្គមកិច្ច​នានា​។ ជាក់ស្តែង​កាលពី​អាណត្តិ​ទី​៥ កន្លងទៅ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​សម្រាប់​ឆ្នាំ​២០១៦-២០២៥ ដែល នេះ​ជា​ផែនទី​បង្ហាញផ្លូវ​រយៈពេល​វែង​អំពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្តោតលើ​សសរស្តម្ភ​សំខាន់ៗ​ពីរ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​។

​លោក​អភិបាលខេត្ត​បាន​បន្តថា ការចូលរួមចំណែករ​បស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម តាមរយៈ​ការផ្សព្វផ្សាយ​គោលនយោបាយ និង​ការប្រគល់​ប័ណ្ណសមាជិក​នាពេលនេះ​ពិតជា​មាន សារសំខាន់​ព្រោះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ព្រមទាំង​ជា​ប្រភព​លើកទឹកចិត្ត​បន្ថែមទៀត ចំពោះ​មន្ត្រីរាជការ ក៏ដូចជា​មន្ត្រី​ជាប់កិច្ចសន្យា​ក្រសួងមហាផ្ទៃ ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាងសកម្ម​ប្រកបដោយ​ឆន្ទៈ ហើយ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​តួនាទី​ភារកិច្ច​តាម​បណ្តា​មន្ទីរ​អង្គភាព​នីមួយៗ​។
​លោក​ជឿជាក់ថា មន្ត្រីរាជការ​ដែលមាន​ប័ណ្ណ​ចាប់ពីពេលនេះ​ទៅនឹង​ទទួលបាន​ព័ត៌មាន និង​ឱកាស​នៃ​ការប្រើប្រាស់ ដើម្បី​ស្វែងរក​សេវា​ថែទាំ​សុខភាព​តាម​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​រដ្ឋ និង​ឯកជន​ដែល​បាន​ចុះ កិច្ចសន្យា​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​រួចហើយនោះ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ