បញ្ជូន​ជនសង្ស័យ​ប្តី​ប្រពន្ធ​ពីរ​នាក់​ទៅ​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

571
ចែករម្លែក
  • 14
    Shares

ដោយៈ គ្រញូង / ប៉ៃលិនៈ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​បញ្ជូន​ប្តី​ប្រពន្ធ​ពីរ​នាក់ ទៅ​តុលាការខេត្ត ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រាវជ្រាវ​ចាប់ខ្លួន​ជាក់ស្តែង កាលពី​រសៀល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅ​ភូមិ​ដូង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ យ៉​ន ឬ​ទ្ធី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ធ្វើ​ចំការ និង​ប្រពន្ធ​-​ឈ្មោះ ឈឺ​ន គ​ន្ធា អាយុ​៣៩​ឆ្នាំ មុខរបរ​មេផ្ទះ​។ បច្ចុប្បន្ន​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។ វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​ចំនួន​៣០​កញ្ចប់​) ០១​កញ្ចប់​ធំ និង ២៩​កញ្ចប់​តូច ទំងន់ ៤,៧៦​ក្រាម​ថ្លឹង​ទាំង​ថង​ប្លា​ស្ទិ​ច​, ឧបករណ៍​សម្រាប់​ជក់ មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ