នាង​ស្ត​មមី ដា​នី​ញែ​ល កោតសរសើរ​ភាពក្លាហាន​របស់​អតីត​មេធាវី​របស់​ត្រាំ ដែល​ហ៊ាន​បកអាក្រាត​មុខមាត់​ពិត​របស់​ត្រាំ​នៅ​ចំពោះមុខ​សភា​

549
ចែករម្លែក
  • 7
    Shares

​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ តារាភាពយន្ត​សិច​នាង​ស្ត​មមី ដា​នី​ញែ​ល បាន​កោតសរសើរ​លោក​ម៉ៃ​ឃើ​ល ខូ​ហិន ដែលជា​អតីត​មេធាវី​របស់លោក​ដូ​ណា​ល់ ត្រាំ សម្រាប់​ការនិយាយ “​ការពិត​” ប្រាប់​ទៅ​សភា​អំពី​ការទូទាត់​ប្រាក់​បំបិទមាត់ ដែល​គាត់​បាន​ធ្វើឡើង​ជំនួសមុខ​ឱ្យ​ប្រធានាធិបតី​ត្រាំ​។​

​លោក​ខូ​ហិន​បានផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​មួយ​របស់​សភា​អាមេរិក​ថា លោក​បាន​បង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​ដល់​នាង​ដា​នី​ញែ​ល​នៅ​មុនពេល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ដើម្បី​បំបិទមាត់​នាង​អំពី​ទំនាក់ទំនង​ផ្លូវភេទ​ដែល​នាង​មាន​ជាមួយ​លោក​ត្រាំ​។​

​នាង​ដា​នី​ញែ​ល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ម៉ៃ​ឃើ​ល ខ្ញុំ​មាន​មោទនភាព​ចំពោះ​លោក​ដែល​ទីបំផុត​បានចាប់ផ្តើម​ប្រាប់​ការពិត​អំពី​អ្វីដែល​លោក​បាន​ប្រព្រឹត្ត និង​បាន​ព្យាយាម​ប៉ះប៉ូវ​នូវ​ការឈឺចាប់​មួយចំនួន​ដែល​លោក​បានធ្វើ​”​។​

​តារា​សិច​ដែលមាន​ឈ្មោះថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត (Stephanie Clifford) រូបនេះ​បាន​អរគុណ​លោក​ខូ​ហិន​ចំពោះ​ការ​មាន​ភាពក្លាហាន “​នៅ​ទីបំផុត​” ដើម្បី​ប្រាប់​ការពិត​និង​បាន​អះអាងថា គាត់​មាន​អារម្មណ៍​រង​ការគំរាមកំហែង​ពី​សំណាក់​លោក​ត្រាំ​។​

​នាង​ដា​នី​ញែ​ល​និយាយថា “​លោក​បាន​និយាយ​អំពី​ចរិត​របស់​ប្រធានាធិបតី ហើយ​មេធាវី​របស់គាត់​បានដាក់​លោក​និង​គ្រួសារ​របស់លោក​ឱ្យ​ស្ថិតក្នុង​គ្រោះថ្នាក់ ដោយ​ហៅ​លោ​កថា​ជាម​នុស្ស​កុហក​និង​ជា​សត្វ​កណ្តុរ និង​មើលងាយ​លោក​ជា​សាធារណៈ​។ ខ្ញុំ​យល់​ពី​ការភ័យខ្លាច​របស់លោក​ណា ម៉ៃ​ឃើ​ល​។ ខ្ញុំ​ក៏មាន​គ្រួសារ​ដែរ​”​។​

​នាង​ដា​នី​ញែ​ល​បាន​និយាយថា នាង​បាន​រួមភេទ​ជាមួយ​លោក​ត្រាំ​នៅឯ​ការប្រកួត​កីឡាវាយកូនគោល​ដ៏​ល្បីល្បាញ​មួយ​នៅ Lake Tahoe ក្នុង​ឆ្នាំ ២០០៦ គឺ​មិនយូរប៉ុន្មាន​ទេ​បន្ទាប់ពី​ភរិយា​របស់​ត្រាំ​បានផ្តល់​កំណើត​ដល់​កូនប្រុស​របស់គាត់​ឈ្មោះ​បា​រ៉ុ​ន​៕ ដោយ៖ កញ្ញាដាលីស

នាង​ស្ត​មមី ដា​នី​ញែ​ល