សកម្មភាព​រោងចក្រ​ផលិត​របស់​ចិន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​

592
ចែករម្លែក
  • 43
    Shares

​ការ​ស្ទាបស្ទង់​មួយ​បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កុម្ភៈ​ថា សកម្មភាព​ផលិត​របស់​រោងចក្រ​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣ ឆ្នាំ​គិត​ត្រឹម​ខែកុម្ភៈ​នេះ ចំពេល​កំពុងមាន​សង្គ្រាម​ពន្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តម្រូវការ​សកល​ធ្លាក់ចុះ​។​

​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ប្រចាំខែ​ដោយ​ការិយាល័យ​ស្ថិតិ​របស់​រដ្ឋាភិបាល​និង​ក្រុម​ឧស្សាហ​កម្មបាន​ធ្លាក់ចុះ ០,៣ ពិន្ទុ​មក​នៅត្រឹម ៤៩,២ ពិន្ទុ នៅលើ​ខ្នាត ១០០ ពិន្ទុ ដែល​តួលេខ​ក្រោម ៥០​ពិន្ទុ បង្ហាញ​ពី​ការធ្លាក់ចុះ​ឧស្សាហកម្ម​ផលិត​។ នេះ​គឺជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០១៦​។​

​រោងចក្រ​ផលិត​របស់​ចិន​បាន​រង​ផលប៉ះពាល់​ដោយសារ​ពន្ធ​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នៅក្នុង​ជម្លោះ​ជុំវិញ​ផែនការ​បច្ចេកវិជ្ជា​រប​ស់​ក្រុង​ប៉េកាំង​និង​តម្រូវការ​អតិថិជន​ធ្លាក់ចុះ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​លោក​ត្រាំ​បាន​និយាយថា កិច្ចចរចា​នាកាល​ពី​ចុង​សប្តាហ៍​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​មាន​ភាពជឿនលឿន​ប៉ុន្តែ​ប្រធាន​ចរចា​របស់លោក​គឺ​តំណាង​ពាណិជ្ជកម្ម​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​រវាង​ភាគី​ទាំងពីរ​។​

​លោក​ឡៃ​ធី​ស​ហ្ស័​រ​បាន​និយាយ​នៅក្នុង​អំឡុង​ការបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​សមាជិកសភា​តំណាងរាស្ដ្រ​អាមេរិក​ថា “​នៅ​មានរឿង​ជាច្រើន​ចាំបាច់​ត្រូវធ្វើ​”​។ លោក​បានលើកឡើង​អំពី​បំណងប្រាថ្នា​របស់​វ៉ាស៊ីនតោន​ដើម្បី​ឱ្យមាន​យន្តការ​អនុវត្ត​ច្បាប់​មួយ ដែលមាន​ការដាក់ទណ្ឌកម្ម ប្រសិនបើ​ប៉េកាំង​ខកខាន​ក្នុងការ​អនុវត្តតាម​កា​រ​សន្យា​របស់ខ្លួន ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​

​ក្រុម​សេដ្ឋវិទូ​បាន​និយាយថា ក្រុមហ៊ុន​នានា​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការធ្វើ​វិនិយោគ​និង​ការសម្រេចចិត្ត​រយៈពេល​វែង​ផ្សេងទៀត បើ​គ្មាន​ដំណោះស្រាយ​ផ្លូវការ​ណាមួយ​នោះ​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ផលិត​របស់​ចិន​ថយចុះ​សកម្មភាព​ផលិត​ខ្លាំង​បំផុត មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម