តារា​សម្តែង​ជើងចាស់ អ្នកស្រី ពៅ ថា​វី ទទួលបាន​ការដូ​ធំ​ចម្ការ​ប័​រ​១​ហិកតា

722
ចែករម្លែក
  • 495
    Shares

ដោយ​:បញ្ញា​សាស្ត្រ​/ភ្នំពេញ​ ៖ តារា​សម្ដែង​ជើងចាស់​អ្នកស្រី ពៅ ថា​វី ដែល​អ្នក សិល្បៈ​និយម​ហៅ​ឈ្មោះថា​យាយ​ពៅៗ ស្រាប់តែ​ទទួលបាន​លាភ​ធំ​កាលពី​រាត្រី​ថ្ងៃ ពុធ ទី​២៧ កុម្ភៈ ដោយ​ទទួលបាន​ដីចំការ​ប័​រ​មួយ​ហិកតា ពី​ក្រុមហ៊ុន ដែលមាន​តំលៃ​ខ្ទង់​ម៉ឺន​ដុល្លារ​។ លាភ​សំណាង​មិន​នឹកស្មាន​ដល់​នេះ​គឺ​ខណៈពេលដែល អ្នកស្រី​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​សម្ពោធ​ដីចំការ​ដំណាំ​ដូងក្រអូប នៅ ឌឺ​ព្រេ​មៀ សេន​ធឺ​សែន​សុខ (The Primier Center Sensok) ក្រោម​វត្តមាន​តារា​ស្រី​ប្រុស​ជាច្រើន​ដួង​។

អ្នកស្រី ពៅ ថា​វី បាន​ថ្លែង​ក្នុងពេល​ទទួល​រង្វាន់​ថា អ្នកស្រី​មិន​នឹកស្មានថា​ខ្លួន​មាន​សំណាង​​បានឈ្នះ​រង្វាន់​ធំ ដោយ​ឈ្នះ​ចម្ការ​ប័​រ​មួយ​ហិកតារ​ដែលមាន​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​នោះទេ ខណៈដែល​អ្នកស្រី​មក​ចូលរួម​នៅក្នុង​ពិធី​នោះ គឺ​គ្រាន់តែ​មក​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស និង​មិនបាន​ទិញដូរ​ចម្ការ​របស់​ក្រុមហ៊ុន​ទាល់តែសោះ​។ អ្នកស្រី​ថា រំភើប​ចង់​ហោះ ដោយសារតែ​អ្នកស្រី​វ័យ​កាន់តែ​ចាស់​ហើយ សម្ដែង​ក៏​ចាប់ផ្ដើម​ធ្លាក់ចុះ​ទីផ្សារ ប៉ុន្តែ​សម្រាប់​ផ្ទះសម្បែង គឺ​អ្នកស្រី​នៅ​ជួល​ផ្ទះ​គេ​ប៉ុណ្ណោះ​។ អ្នកស្រី​ថា​មួយជីវិត​មិន​ដែល​​ចាប់បាន​រង្វាន់​អ្វី​សូម្បីតែ​តូចតាច​នោះទេ ទើប​អ្នកស្រី​យល់ថា​ការ​ឈ្នះ​រង្វាន់​ដី​មួយ​ហិកតារ ដោយមាន​ទាំង​ដំណាំ​ប័​រ​ពេញ​ចម្ការ​ផង នឹង​ធ្វើឲ្យ​អ្នកស្រី​មាន​កម្លាំង​ក្នុង​ជីវិត ជាពិសេស​ក្នុងពេលដែល​វ័យ​កាន់តែ​ចាស់​នាពេលនេះ​។

ចំណែក លោក ហង្ស ព្រី​ន្ស​យ៉ា ម្ចាស់​គម្រោង និង​ជា​ប្រធាន​គម្រោង​ឈ្មោះ​ឋាន​ព្រះឥន្ទ បាន​អះអាងថា រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​ក្រុមហ៊ុន​របស់លោក​សម្ងំ​ទិញ​បាន​ចម្ការ​បាន​រហូតដល់​រាប់ពាន់​ហិកតារ នៅ​ខេត្ត​មណ្ឌល​គី​រី រតនៈគីរី កំពត និង ពោធិសាត់​ជាដើម ហើយ​បាន​វិនិយោគ​ដាំ​ជា​ដំណាំ​ផ្សេង​អាស្រ័យ​ទៅតាម​សណ្ឋាន​ដី​។ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​យល់ថា បើ​ក្រុមហ៊ុន​បន្ត​វិនិយោគ​ដំណាំ​ធុ​រ៉េ​ន ដូងក្រអូប និង​ប័​រ តែម្នាក់ឯង​របៀបនេះ គឺ​នៅ​ថ្ងៃ​ណាមួយ​ពិត​ជាមាន​ហានិភ័យ អ៊ីចឹង​ហើយ​ទើប​ក្រុម​ហ៊ុន​សម្រេច​ពុះ​ដីចម្ការ​ដែល​ខ្លួន​ទិញ​បាន​រហូតដល់​រាប់ពាន់​ហិកតារ​នោះ ជា​ឡូ​តិ៍​តូចៗ​វិញ ដោយ​ក្នុង​ឡូ​តិ៍​មាន​ទំ​ហ៊ំ​១​ហិកតារៗ ហើយ​លក់​បង់​រំ​លោះ​ដើម្បីអោយ​មានការ​ចូលរួម​វិនិយោគ ដើម្បី​បន្ថយ​បន្ទុក​របស់​ក្រុមហ៊ុន​។
​ ​

លោក​បន្តថា ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​បន្ត​ផ្ដល់ជូន​នូវ​ពូជ​ដំណាំ និង​ការថែទាំ​ដោយ​បុគ្គលិក​ជំនាញ​រហូតដល់​៤​ឆ្នាំ ឬ​៦​ឆ្នាំ ដែលជា​រយៈពេល​អោយ​បង់​រំ​លោះ​នោះ ដើម្បីឲ្យ​ចម្ការ​ទាំងឡាយ​នៅតែមាន​ដំណាំ​ចេញ​ផ្លែ​ចេញ​ផ្កា ងាយស្រួលឲ្យ​ក្រុមហ៊ុន​ទទួល​ទិញ​ផល​។ លោ​កថា​គម្រោង​ដីចម្ការ​ពុះ​ឡូ​តិ៍​របស់ខ្លួន មានតម្លៃ​ពី​១៤០០០​រហូតដល់​ជាង​៤​ម៉ឺន​ក្នុង​មួយ​ហិកតារ ដោយនៅ​ទឹកដី​ខេត្ត​មណ្ឌល​គី​រី គឺជា​ចម្ការ​ប័​រ នៅ​កំពត​ជា​ចម្ការ​ធុ​រ៉េ​ន និង​នៅ​ខេត្តពោធិ៍សាត់​គឺជា​ចម្ការ​ដូងក្រអូប​។ ក្នុងនោះ​ក្រុមហ៊ុន​ក៏​នឹង​ពុះ​លកក់​ចម្ការ​ក្រូច និង​ចម្ការ​ឬ​ស្សី ជា​ហិកតារៗ​អោយ​បង់​រំ​លោះ​បែបនេះ ក្នុងពេល​ខាងមុខ​ផងដែរ​។

ដោយឡែក​សម្រាប់​រង្វាន់​ដី​មួយ​ហិកតារ ដែល​តារា​សម្ដែង​ជើងចាស់ អ្នកស្រី ពៅ ថា​វី បានឈ្នះ លោក​ថា មិនមែនជា​ដី​ទទេ​នោះទេ គឺជា​ដី​មាន​ដំណាំ​ប័​រ​មួយ​ចម្ការ​នៅ​ខេត្ត​មណ្ឌល​គី​រី ហើយ​បើទោះជា​លោក​ផ្ដល់ជូន​ប្លង់​កម្មសិទ្ធិ​ជូន​អ្នកស្រី​ដោយ​មិនឲ្យ​អ្នកស្រី​ចំណាយ​សូម្បី​មួយ​សេន​ក្ដី ក៏​លោក​នឹងមាន​ក្រុមបច្ចេកទេស​ផ្ដល់​ពូជ និង​មើលថែ​ដំណាំ​ប័​រ​ជូន​អ្នកស្រី​ពេញ​រយៈពេល​៤​ឆ្នាំ ដូចគ្នា​នឹង​អតិថិជន​បង់​រំ​លោះ​ដែរ​។

លោ​កថា​អ្នកទិញ​នេះ នឹង​ចំណេញ​៤​យ៉ាង​គឺ ទី​បាន​ចម្ការ​ដោយ​មិន​ខ្វល់​ពី​ការ​មើលថែ ទី​២​ដី​ងាយ​ឡើងថ្លៃ ទី​៣​បាន​ដី​ជា​ប្រភេទ​ធ្វើ​ទេសចរណ៍​បាន និង​ទី​៤​គឺ​បានទ្រព្យ​ត​កូន​តចៅ​។ អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​លោក​ប្រកាស​គម្រោង​នេះ​ភ្លាម​កាលពី​ឆ្នាំ​២០១៨ គឺ​លោក​អស់​រាប់ពាន់​ហិកតារ ដោយ​គម្រោង​ដែល​ទើប​ប្រកាស​ក្ដៅៗ​កាលពី​យប់​ថ្ងៃទី​២៧ កុម្ភៈ គឺជា​គម្រោង​ទី​៧​ហើយ​៕B/

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម